នគរបាលមកពីបង្ក្រាប និងពន្លត់អគ្គីភ័យ បង្ក្រាបអាវុធជាតិផ្ទុះ សរុប៨៥នាក់ត្រូវបានប្រកាសផ្ទេរភារកិច្ តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ

0
1201

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅសាលាខណ្ឌព្រែកព្នៅ នគរ បាលមកពីបង្ក្រាប និងពន្លត់អគ្គីភ័យ បង្ក្រាបអាវុធជាតិផ្ទុះ និងមន្ត្រីនគរបាលនៃអធិការនគរបាលខណ្ឌព្រែកព្នៅ សរុប៨៥នាក់ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូន។

លោកហួត លាភពិសិដ្ឋអភិបាលរងខណ្ឌព្រែកព្នៅ បានលើកឡើងថា កន្លងមកតែងមានការតវ៉ា និងធ្វើបាតកម្ម កូតកម្ម ប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងធ្វើឲ្យមានអសន្តិសុខសង្គម និងរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ក្នុងភាពវឹកវរ។

លោកបន្តថា បើទោះជាបែបនេះក្តីកម្លាំងប្រដាប់អាវុធយើងបានទប់ស្កាត់រក្សាបាននូវសណ្តាប់ធ្នាប់សន្តិសុខ ជូនរាជធានីភ្នំពេញ ក៍ដូចជាប្រទេសជាតិទាំងមូលបានល្អ។ ចំពោះលទ្ធផលនេះហើយជាការរួមចំណែកធំធេងរបស់កងកម្លាំងនគរបាល ពិសេសកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ដូច្នេះហើយទើបទទួលស្គល់ថា កម្លាំងនគរបាលគឺជាកម្លាំងដ៍សំខាន់បំផុតមិនអាចខ្វះបាន។ លោកបញ្ជាក់ថា សព្វថ្ងៃនេះនៅទីណាក៍ដូចទីណាដែរ ពិសេសនៅរាជធានី បើខ្វះនគរបាលគឺមិនអាចធ្វើឲ្យសេវាកម្មទាំងឡាយក្នុងរាជធានីមានដំណើរការប្រព្រឹត្តិទៅដោយរលូនបានឡើយ។

ចំណែកលោកឧត្តមសេនីយ៍ត្រីឈាន ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាមួយនឹងលទ្ធផលល្អប្រសើរនេះ ក្នុងនាមកងកម្លាំងត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងនោះផងដែរលោកបាននែនាំដល់នគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់តាមដាននិងក្តាប់ឲ្យជាប់នៅការវិវត្តសភាពការ និងរាយការឲ្យបានទាន់ពេលវេលា ពីបច្ចប្បន្នភាព បន្តស្រាវជ្រាវនិងទប់ស្កាត់បទល្មើស និងបន្តចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គម។

លោកបន្ថែមថា ជាងនេះទៅទៀតមន្ត្រីទាំងអស់ត្រូវរៀបចំអបរំគោលនយោ​បាយ​ចិត្តសាស្ត្រដើម្បីកសាងកម្លាំងនគរបាលមួយធ្វើជាគម្រូក្នុងការអនុវត្តច្បាប់។ បន្តយកចិត្តទុកដាក់ហ្វឹកហ្វឺនសំដៅលើកកម្ពស់ សមត្ថភាពជំនាញអ្នកឯកទេសច្បាប់ និងចំណេះដឹងភាសា រួមទាំងការងារជាច្រើនទៀត និងបន្តបើកយុទ្ធនាការកែលម្អកំហុសឆ្គង ជំរុញការផ្តល់សេវាសាធារណៈឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត៕

Facebook Comments
Loading...