លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជា​ការ​ឯកភាពខណ្ឌព្រែកព្នៅ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក

0
1612

ភ្នំពេញ ៖ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិញៀន និងរថយន្តកែឆ្នៃតទ្រុងវែងខុសលក្ខណៈបច្ចេកទេស កាលពីវេលាម៉ោង២០ និង៣០នាទី ដល់ម៉ោង២១ និង៣០នាទីយប់ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅគោលដៅផ្លូវជាតិលេខ៥ (ខាងមុខអនុវិទ្យាល័យព្រែកព្នៅ) សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កម្លាំងចូលរួមក្នុងប្រតិប័ត្តការនេះសរុបចំនួន ៥៥នាក់ កម្លាំងប៉ូលិសសង្កាត់ និងខណ្ឌចំនួន២២នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន១០នាក់ មន្ត្រីសាលាខណ្ឌចំនួន០៨នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងសង្កាត់ចំនួន១៥នាក់។

ក្នុងប្រតិប័ត្តការនេះជាលទ្ធផល ត្រួតពិនិត្យ រថយន្តធំធន់ធ្ងន់ឆ្លងកាត់ចំនួន ២៧គ្រឿង ក្នុងនោះបានឃាត់រថយន្តចំនួន០៥គ្រឿង ពាក់ព័ន្ធករណីដឹកលើសចំណុះ សំពីងសំពោងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីអនុវត្តនិតិវិធីបន្ត។ ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន១៨គ្រឿង។ រថយន្តតទ្រុងវែងខុសលក្ខណៈបច្ចេកទេសគ្មាន។ ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៣៥គ្រឿង​ ត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់គ្មាន។ ឃាត់ខ្លួនមនុស្សចំនួនៈ ០២នាក់ (ប្រុស) សង្ស័យប្រើប្រាស់គ្រឿងញៀនបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត៕

Facebook Comments
Loading...