តារាសម្តែង ម៉ារ៉ា ប៊ុណ្ណា ចូលសួរសុខទុក្ខអនុភូមិ៥ សង្កាត់មនោរម្យ កំពុងសម្រាកព្យាបាល ជំងឺរ៉ាំរៃ នៅមន្ទៅរពេទ្យកាល់ម៉ែត្រ

0
1597

ភ្នំពេញ ៖ តារាសម្តែង និងជាអ្នកចម្រៀង ម៉ារ៉ា ប៊ុណ្ណា បានចំណាយពេវេលាដ៏មាន តំលៃ មកសួរសុខទុក្ខ ស្រ្តីមេម៉ា និងជាអនុភូមិទី៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា ដែលកំពុងសម្រាកព្យាបាល ជំងឺរ៉ាំរៃ នៅមន្ទៅរពេទ្យកាល់ម៉ែត្រ ក្រៅពីការសួរសុខទុក្ខនេះ លោកក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួន មួយចំនួនផងដែរ។

អ្វីដែលសំខាន់ជាងនេះទៅទៀត គឺក្រោយពីមកសួរសុខទុក្ខហើយ លោក ម៉ារ៉ា ប៊ុណ្ណា ក៏បានបង្ហាញអារម្មណ៍ពិតមួយ ដែលលោក ធ្លាក់ដេកពេទ្យ សប្បាយចិត្តបំផុតនៅពេលមានអ្នកមកសួរសុខទុក្ខ ដោយលោកបានសរសេរថា «មកសួរសុខទុក្ខអ៊ុស្រី ( ម្តាយអ្នកសារពត៏មាន)

នឹកឃើញម្តាយខ្ញុំ និង​ ប្រពន្ធមិត្តភក្ត័កាលដេកពេទ្យជាពិសេសនឹកកាលខ្ញុំដេកពេទ្យផ្ទាល់ ឃើញអ្នកសួរសុខទុក្ខដូចឃេីញម៉ែមកពីផ្សាចឹងយល់អារម្មរណ៍មួយនេះទេ?»។ សូមបញ្ជាក់ថា ស្រ្តីមេម៉ាយ ដែលកំពុងសម្រាកព្យាបាលជំងឺនោះ ឈ្មោះ លឹម សំអូន មានតួនាទីជា អនុភូមិទី៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា៕

Facebook Comments
Loading...