រៀង​រាល់​យប់រដ្ឋបាលខណ្ឌព្រែកព្នៅ ដាក់​គោ​ល​ដៅត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន

0
1813

ភ្នំពេញ ៖ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋានជូនប្រជាពលរដ្ឋ រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ តែងតែ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ​រៀងរាល់យប់ មិនដែលខកខាន​ឡើយ ដែលមាន​មន្ត្រី​សាលាខណ្ឌ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធ កម្លាំងសណ្តាប់ធ្នាប់​ខណ្ឌចូលរួមផងដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យ​ចាប់អារ​ម្ម​ណ៍ដូចកាលពីកន្លងមកនោះទេ។

ជាក់សែ្តង កាលពី​យប់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋបាល​ខណ្ឌព្រែកព្នៅ ដឹកនាំ​ដោយ​លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈ​បញ្ជា​ការឯក​ភាព​ខណ្ឌ កម្លាំងចូលរួមសរុបចំនួន៤៨នាក់ ចុះត្រួតពិ​និត្យការអនុវត្តច្បាប់​ចរាចរផ្លូវគោក និងឆែក​អាវុធជាតិផ្ទុះ នៅគោលដៅមុខ​សាលា​អនុវិទ្យា​ល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់​ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ស៊ឹម សុផង់ បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​លោក សុខ សម្បត្តិ អភិ​បាល​នៃ​គណៈ​អភិបាលខណ្ឌ​ខណ្ឌព្រែកព្នៅ លោក​និងមន្ត្រីសាលាខណ្ឌ​ជាច្រើននាក់ទៀត​បាន​ដឹកនាំ​កម្លាំងចម្រុះសរុបចំនួន៤៨នាក់ ក្នុងនោះកម្លាំងប៉ូលិ​សសង្កាត់-ខណ្ឌចំនួន ១៤​នាក់ កម្លាំង​កង​រាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន ១៤នាក់ កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ-សង្កាត់ចំនួន ១០នាក់ កាលពី​យប់​ថ្ងៃទី​០៣ ខែធ្នូ ចាប់ពី​វេលា​ម៉ោង២០ និង០០នាទី រហូត​វេលា​ម៉ោង​ ២១និង ​០០​នាទី ទើបត្រូវបានបញ្ចប់។ ជាលទ្ធផលត្រួតពិនិត្យរថយន្តធំធន់ធ្ងន់​ឆ្លងកាត់បានចំនួន ២២គ្រឿង ក្នុងនោះបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការដឹ​ក​លើសទំងន់ចំនួន ៥គ្រឿង ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន ៣០គ្រឿងក្នុងនោះបាន​អប់​រំ​ណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការដឹកសំពីងសំពោងចំនួន៧គ្រឿង រថយន្តតទ្រុងវែង​ខុស​លក្ខណៈបច្ចេកទេសគ្មាន ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៣៥គ្រឿង ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះឆ្លងកាត់គ្មាន។

​លោកនាយករដ្ឋបាលខណ្ឌព្រែកព្នៅ ប្រាប់​ឲ្យដឹងទៀតថា សកម្មភាព​ដាក់​គោលដៅត្រួត​ពិនិត្យ​អាវុធជាតិផ្ទុះ រប​ស់​រដ្ឋបាលខណ្ឌព្រែកព្នៅ មានជា​រៀង​រាល់យប់តែម្តង ដើម្បី​ត្រួតពិនិត្យបទ​ល្មើស​គ្រប់​ប្រភេទ ធ្វើយ៉ាងណារក្សា​ឱ្យបាន​នូវ​សុខ​សុវត្ថិ​ភាពជូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន ក៏​ដូច​ជាប្រជា​ពល​​រដ្ឋទូទៅផងដែរ៕

Facebook Comments
Loading...