ក្រោមមេឃតែមួយវាសនាខុសគ្នា ឱជីវិតសត្វលោកអើយ!

0
2089

បន្ទាយមានជ័យ ៖ ប្តីប្រពន្ធ២នាក់កំពុងរស់នៅរងទុក្ខវេទនាខ្លាំងមែនទែន ដោយសារតែភ្នែកទាំងគូរខ្វាក់ទាំង២នាក់ប្តីប្រពន្ធ ឯប្តីក៏ពិការស្វិតជើញទៀតផង ជារៀងរាល់ថ្ងៃដើររើសអេតចាយជាមុខរបរសម្រាប់ចិញ្ចឹមជីវិត និងចិញ្ចឹមកូនស្រីដ៏សែនកម្សត់របស់ខ្លួន ដែលមើលទៅពិតជាកំសត់ខ្លាំងមែនទែន ដើររើសអេតចាយបណ្តើរនាំកូនស្រីដើរបណ្តើរ។

គ្រួសារដ៏សែនកម្សត់មួយនេះ បុរសជាប្តីមានឈ្មោះ សួន ទិត្យ មានអាយុ៣០ឆ្នាំ ប្រពន្ធមានឈ្មោះ ពៅ ធីតា អាយុ២៩ឆ្នាំ និងមានកូនស្រីក្នុងបន្ទុកមានឈ្មោះ ចាន់ សំណាង អាយុ៤ឆ្នាំ ពួកគាត់ទាំងអស់គ្នារស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកជ្រៅ ខេត្តបន្ទាយមានជ័យ។ បើតាមការឲ្យដឹងពីបុរសជាប្តីដែលខ្វាក់ភ្នែក និងស្វិតជើងឆ្វេងម្ខាង គាត់បានប្រាប់ថា គាត់ពិការនេះគឺតាំងពីកំណើតមកម្លេះ ដោយសារតែជម្ងឺ រីឯប្រពន្ធស្វិតជើងទាំងសងខាងអង្គុយលើរទេះ និងខ្វាក់ភ្នែកទាំងសងខាងដូចគ្នា។ ជារៀងរាល់ថ្ងៃពួកគាត់បានរករបររើសអេតចាយ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដោយបណ្តើរកូនស្រីបណ្តូលចិត្តរបស់ខ្លួនទៅជាមួយ ប្រសិនបើមើលទៅគួរឲ្យសង្វេគខ្លាំងណាស់។

បើតាមបុរសជាប្តីបានឲ្យដឹងថា ក្រៅពីការដើររើសអេតចាយទាំងងងិត និងងាយរងគ្រោះថ្នាក់ទៀតនោះ គឺពួកគាត់គ្មានមុខរបរណាក្រៅពីនេះទេ។ ពួកគាត់ទើបនឹងមករស់នៅក្នុងអូរបីជាន់ បាន៣ខែតែប៉ុណ្ណោះ ដែលកាលពីមុនរស់នៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មូលហេតុដែលចាកចេញពីលំនៅដ្ឋានចាស់ ដោយសារដីចាស់នោះជារបស់គេ ត្រូវបានម្ចាស់គេលក់ឲ្យអ្នកដ៏ទៃគាត់ក៏រើលំនៅដ្ឋានតាមនោះដែរ។ ក្រោយពីចេញពីផ្ទះចាស់មក គាត់គ្មានប្រាក់សូម្បីតែមួយរៀលក្នុងហោប៉ៅ២នាក់ប្តីប្រពន្ធ ដោយសុំឡានគេជិះតាមផ្លូវគេឃើញអាណិតក៏ឲ្យជិះជាមួយទៅ។

ទាក់ទិនការយកគ្នាជាប្តីប្រពន្ធ គឺមិនបានរៀបការ ឬសែនព្រេនអ្វីទេ កាលពីអំឡុងពេលរៀននៅមណ្ឌលអង្គការមួយនៅឯភ្នំពេញបានស្គាល់គ្នា និងយកគ្នាជាប្តីប្រពន្ធតែម្តង។ ដោយយោងតាមការចុះផ្សាយខាងលើនេះ សូមឲ្យសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស មេត្តាជួយពួកគាត់ផង ព្រោះឥឡូវនេះកំពុងតែមានការខ្វះខាត រកមួយថ្ងៃសឹងតែមិនបានលុយនោះទេ បើបានទុកសម្រាប់កូនឆ្អែតមុនសិន បានពួកគាត់(ប្តីប្រពន្ធខ្វាក់)ហូបតាមក្រោយ៕

Facebook Comments
Loading...