មឿង សុខហ៊ុច និងមុត ខ្លឹមខ្មៅ ឡើងប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ជាមួយកីឡាករថៃ

0
1637

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោ​សែន​ជ័យកីឡា និងកីឡាករជើងខ្លាំងមុត ខ្លឹមខ្មៅ អ្នក​ប្រដាល់មកពី​ក្លិប​ម្កុដ​រាជសីហ៍ ឡើងប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ជាមួយកីឡាករថៃចេកនួន ឌែងយីម និងកីឡាកររុងណាផា ស.សំរ៉ូងយីម នា​ថ្ងៃសៅរ៍​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅលើ​សង្វៀន​ស៊ីអិនស៊ី។

ការប្រកួតប្រព្រឹត្តិទៅតាមរូបមន្តជា Marathon គឺចាញ់ហាលអាវ ឈ្នះត្រូវបន្តការប្រកួត​ទៀត ទាល់តែរកឃើញជើងឯកម្ចាស់ពានក្នុងពេលតែមួយ។ ការប្រកួតចែកចេញជាពីរ​ដំណា​ក់កាល ដែលដំណាក់កាលទី១ប្រកួតជម្រុះ តែ៣ទឹកប៉ុណ្ណោះដោយក្នុងមួយទឹកមាន៣នាទី ដើម្បីជម្រុះចោលពីរនាក់ដែលចាញ់ ហើយពីរនាក់ដែលឈ្នះនោះ ត្រូវឡើងទៅជួបគ្នា​ក្នុង​ដំ​ណាក់កាលទី២ ជាការប្រកួតផ្តាច់ព្រ័ត្រប្រកួតមាន៥ទឹកតែមួយទឹកវាយតែ២នាទីទេ ដើម្បី ដណ្តើមប្រាក់ម៉ារ៉ាតុងនេះតែម្តង។

គូប្រកួត ដែលអាចឲ្យអ្នកទស្សនាទុកចិត្ត​បាននោះ គឺកីឡាករមឿង សុខហ៊ុយ ​ដែល​ត្រូវជួបជាមួយកីឡាករជនជាតិថៃចេកនួន ឌែងយីម ក្នុងប្រភេទទ​ម្ងន់៦៥គីឡូ​ក្រាម ដែល​អ្នក​ទាំង​ពីរមិនដែលជួបគ្នាទេនៅសង្វៀននេះ។​ មួយ​រយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូវ​បានគេមើលឃើញថា ដើរលុកលុយ​រករឿង​តាមបណ្តាសង្វៀនទួរទស្សន៍ជាមួយ​អ្នក​ប្រដា​ល់​ជើងចាស់​ដែល​ខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ ជា​មួយផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ។

មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែ​លធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាច​យក​ឈ្នះ កីឡា​ករថៃចេកនួន ឌែងយីម នេះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដែរឬយ៉ាងណា?។

ដោយឡែកកីឡាករមុត ខ្លឹម​ខ្មៅ ជួបកីឡាក​រថៃរុងណាផា ស.សំរ៉ូងយីម ក្នុងប្រភេ​ទ​ទម្ងន់៦៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះ គេនៅមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែបើតាមការសង្កេតកន្លងមកកីឡាករថៃភាគច្រើនគឺពួកគេ ពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាចផ្តួល មិនទាន់មានកីឡាករកម្ពុជាអាចធ្វើបានដូចពួកគេរនោះឡើយ តែកីឡាករកម្ពុជាភាគច្រើនខ្លាំងកណ្តាប់ដៃ និងកែង ដែលកីឡាករថៃក៍កម្រធ្វើបាននោះដែរ។

ចំណែកមុត ខ្លឹមខ្លៅ ការប្រកួតរបស់គេវាយ​រាង​ឆេវឆាវ​និង​កាច​បន្តិច ហើយវាយ​មិន​ដែ​ល​​​​យោគយល់គូប្រកួតណាឡើយ។ ទោះជាបែបនេះក្តី អ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកមិនមាន អ្នកណាហ៊ានទោះទាយទុកមុនថាកីឡាករ មុត ខ្លឹម​ខ្លៅ ជាអ្នកឈ្នះឫកីឡាករថៃអមតៈ ជា​អ្នក​ឈ្នះនោះឡើយ ព្រោះរវាងជើង​ខ្លាំង​ទាំងពីរ​​នេះ បើនណា​ឈ្នះ ក៏​ឈ្នះ​ទាំង​វេទនាខ្លួន​ដែរ។ ចាំមើលកីឡាករមុត ខ្លឹមខ្មៅ និងកីឡាក​រថៃរុងណាផា ស.សំរ៉ូងយីម នរណាជាអ្នកឈ្នះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ?៕

Facebook Comments
Loading...