កម្មករ កម្មការិនី ប្រមាណជា២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងរោងចក្រ ញូវីស ហាក់មានការបិតបាំង ពីសំណាក់ភាគីខាងរោងចក្រ

0
1662

ភ្នំពេញ ៖ កម្មករ កម្មការិនី ប្រមាណជា២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងរោងចក្រ ញូវីស ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយករណីនេះហាក់ដូចជាមានការបិតបាំង ពីសំណាក់ភាគីខាងរោងចក្រ។

តាមការអោយដឹងពីប្រភពច្បាស់ការអោយដឹងថា កម្មករ កម្មការិនី ដែលដួលសន្លប់ បានកើតឡើងតាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសារតែធ្លាយជាតិអាម៉ូញាក់ ពីទីតាំងផលិតទឹកកក នៅជាប់រោងចក្រខាងលើ និងបន្តសន្លប់ជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃកើតហេតុ។

មានការលើកឡើងថា ថៅកែរោងចក្រ ដឹងហើយថា រោងចក្រមានបញ្ហា នៅតែអោយកម្មករ ធ្វើការទៀត ទើបបណ្តាលអោយមានការដួលសន្លប់បែបនេះ។

ក្រោយពីកើតហេតុរយៈពេល៣ថ្ងៃជាប់គ្នានេះមក ឃើញមានខាង បសស និងខាងជំនាញបរិស្ថាន ចូលទៅជួបប្រជុំពិភាក្សា ជាមួយភាគីខាងរោងចក្រ និងខាងរោងចក្រទឹកកក។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះព័ត៌មាន ដែលបណ្តាលអោយកម្មករដួលសន្លប់នេះ ហាក់ដូចជាមានការបិតបាំង ពីសំណាក់ភាគីខាងរោងចក្រ មិនដឹងថាបញ្ហាបរិស្ថាននៅក្នុងរោងចក្រនោះបែបណានោះទេ ខណៈពេលដែលខាងរោងចក្រ ដឹងថាការលេចធ្លាយ សារធាតុអាម៉ូញាក់ តាំងពីថ្ងៃសៅរ៍ក៏ដោយ៕

Facebook Comments
Loading...