ជនសង្ស័យចំនួន០៤នាក់ ត្រូវកំលាំងល្បាតនិងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនជាមួយថ្នាំញៀន០៥កញ្ចប់

0
1736

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកំលាំងល្បាតនិងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការពួនស្ទាក់ហើយឃាត់ខ្លួន ពីបទ(ពាក់ពន្ធ័នូវសាធាតុញៀនដោយខុសច្បាប់ចំនួន០៥កញ្ចប់តូច)កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចគល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១ឈ្មោះវ៉ាន់ សារឿន ហៅ អន ភេទប្រុសអាយុ១៨ឆ្មាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្ដាល។ ទី២ឈ្មោះ-ធឿន ហ៊ា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត រស់នៅភូមិ ទួលព្រិចឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្ដាល។ ទី៣ឈ្មោះ វ៉ាត ខេមរា ហៅ ម៉ក់ ភេទប្រុស  អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិសំ​រោង​ត្បូង សង្កាត់សំរោងខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ និងទី៤ឈ្មោះ ស៊ែម នាង ហៅ ទន់ ភេទប្រុសអាយុ២៨ឆ្នំា ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិសំរោងត្បូង សង្កា​ត់​សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន១ម្សៅក្រាមព៌ណសថ្លាចំនួន០៥កញ្ចប់តូច ២ម៉ូតូ០២គ្រឿង(ទី១ម៉ាកហុងដាឌ្រីមសង់សេ១២៥ព៌ណខ្មៅ ផលិតឆ្នាំ២០១០ស្លាកលេខ1AQ-5768ភ្នំពេញ,ទី2ម៉ាកហុងដាឌ្រីមសង់សេ១២៥ ព៌ណខ្មៅផលិតឆ្នាំ២០០៦បិតស្កុតខ្មៅ ស្លាកលេខ1D-9637តាកែវ) និងទី៣ទូរសព្ទ័០២គ្រឿង(ទី០១ម៉ាកNOKIAចុចពិលព៌ណខ្មៅ,ទី០២ម៉ាក SEATELព៌ណទឹកប្រាក់)។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកំលាំងល្បាតនិងកំលាំងជំនាញ អាវុធហត្ថខណ្ឌព្រែកព្នៅ បានចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្រ្ត។លុះដល់វេលាម៉ោងខាងលើក៏ឃើញជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីមសង់សេ125ព៌ណខ្មៅជិះពីត្បូងទៅជើងដោយមានការសង្ស័យកំលាំងយើងក៏ហៅអោយឈប់ធ្វើការត្រួតពិនិត្យក៏ រកឃើញថ្នាំម៉ាទឹកកកចំនួន02កញ្ចប់តូចដែលឈ្មោះវ៉ាន សារឿន ហៅអន អង្គុយខាងក្រោយកាន់នឹងដៃស្តាំរួចទំលាក់ចោលក្បែរជើង។

បន្ទាប់មកក៏មានជនសង្ស័យ០២នាក់ទៀតជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសង់សេ125 ព៌ណខ្មៅបិតស្កុតខ្មៅ មកតំណាលគ្នា ដោយមានការសង្ស័យកម្លាំងយើងក៏ហៅអោយ​ឈប់​​ត្រួតពិនិត្យរកឃើញថ្នាំញៀនម៉ាទឹកកចំនួន03កញ្ចប់តូចដែលឈ្មោះស៊ែម នាង អង្គុយខាងក្រោយលាក់ទុកក្នុងកំប៉ុងកាហ្វេ ហើយកម្លាំងយើងក៏ឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់រួមនឹងវត្ថុតាងយកមកអង្គភាពតែម្តង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្ត៕

Facebook Comments
Loading...