លោក ស៊ឹម សុផង់ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងអាវុធជាតិផ្ទុះ

0
1275

ភ្នំពេញ ៖ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវជាតិលេខ៥ មុខអនុវិទ្យាល័យព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស៊ឹម សុផង់ បានឲ្យដឹងថាដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋានជូនប្រជាពលរដ្ឋ រដ្ឋបាល​ខណ្ឌ​ព្រែក ព្នៅ តែងតែ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ​រៀងរាល់យប់ មិនដែលខកខាន​ឡើយ ដែលមាន​មន្ត្រី​សាលាខណ្ឌ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធ កម្លាំងសណ្តាប់ធ្នាប់​ខណ្ឌចូលរួមផងដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យ​ចាប់អារ​ម្ម​ណ៍ដូចកាលពីកន្លងមកនោះទេ។

ជាក់សែ្តង កាលពី​យប់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ រដ្ឋបាល​ខណ្ឌព្រែកព្នៅ មានកម្លាំងចូលរួមសរុបចំនួន ៤៩នាក់ ចុះត្រួតពិ​និត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក និងឆែក​អាវុធជាតិផ្ទុះ នៅគោលដៅមុខ​សាលា​អនុវិទ្យា​ល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់​ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ។

លោកបន្តថា បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​លោក សុខ សម្បត្តិ អភិ​បាល​នៃ​គណៈ​អភិបាលខណ្ឌ​ខណ្ឌព្រែកព្នៅ លោក​និងមន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀត​បាន​ដឹកនាំ​កម្លាំងចម្រុះសរុបចំនួន ៤៩នាក់ ក្នុងនោះកម្លាំងប៉ូលិសសង្កាត់-ខណ្ឌចំនួន ១៨នាក់ កម្លាំង​កង​រាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន ១០នាក់ កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ-សង្កាត់ចំនួន ១១នាក់ កាលពី​យប់​ថ្ងៃទី​០៥ ខែវិច្ឆិកា នេះ ចាប់ពី​វេលា​ម៉ោង ២០និង ​៣០នាទី រហូត​វេលា​ម៉ោង​ ១៩និង ​៣០​នាទី ទើបត្រូវបានបញ្ចប់។ ជា​លទ្ធផល ត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ បានចំនួន ២២គ្រឿង ត្រួតពិនិត្យម៉ូតូឆ្លងកាត់ បានចំនួន ៣០គ្រឿង ក្នុងនោះអត់មួកបានចំនួន១៤គ្រឿង និងអត់កញ្ចក់បានចំនួន១៤គ្រឿង អាវុធ​ជាតិផ្ទុះ​ឆ្លងកាត់គ្មាន បទល្មើសគ្រឿងញៀន​ គ្មាន។

​លោកនាយករដ្ឋបាលខណ្ឌព្រែកព្នៅ ប្រាប់​ឲ្យដឹងទៀតថា សកម្មភាព​ដាក់​គោលដៅត្រួតពិនិត្យ​អាវុធជាតិផ្ទុះ រប​ស់​រដ្ឋបាលខណ្ឌព្រែកព្នៅ មានជា​រៀង​រាល់យប់តែម្តង ដើម្បី​ត្រួតពិនិត្យបទ​ល្មើស​គ្រប់​ប្រភេទ ធ្វើយ៉ាងណារក្សា​ឱ្យបាន​នូវ​សុខ​សុវត្ថិ​ភាពជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន ក៏​ដូច​ជាប្រជា​ពល​​រដ្ឋទូទៅផងដែរ។ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិន​មាន​អ្វីគួរឲ្យ​ចាប់អារ​ម្ម​ណ៍ដូចកាលពីកន្លងមកនោះទេ៕

Facebook Comments
Loading...