ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
984

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៧និង០០នាទី នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១៥១ ភូមិធំខាងជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះ ធី រតនា ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈចាប់យក១.គ្រឿងញៀនប្រភេទក្រាមសរថ្លាចំនួន០១កញ្ចប់ថង់ធំល្មម។ ២.ម៉ូតូម៉ាកហុងដា C125  ផលិតឆ្នាំ២០១៨  ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ ១GS ៦៨៣២ ចំនួន០១គ្រឿង ៣.ទូរសព្ទ៍ដៃម៉ាក អ៉ិនចុចពិល ចំនួន០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់  បានធ្វើការល្បាតនៅចំណុចខាងលើ ពេលនោះក៍ប្រទះឃើញជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យកម្លាំងយើងក៏បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យនិងឆែកឆេរ ភ្លាមនោះក៍បានរកឃើញ គ្រឿងញៀនប្រភេទក្រោមសរថ្លា ចំនួន០១ថង់ធំល្មម  រួចមកកម្លាំងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្តុតាងយកមកសារសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពញាពន់តែម្ដង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...