ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួនពីបទពាក់ពន្ធ័នូវសាធាតុញៀនដោយខុសច្បាប់

0
952

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងល្បាត និងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួន ពីបទពាក់ពន្ធ័នូវសាធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានឡុងឈិន ភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី០១ឈ្មោះ ហេង លីផេង ភេទប្រុសអាយុ៣២ឆ្មាំជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅក្នុងបុរីវិមានភ្នំពេញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទី០២ឈ្មោះតាន់ ថាណាក់ ភេទប្រុសអាយុ16ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក០១ម្សៅក្រាមព៌ណសថ្លាចំនួន០១កញ្ចប់តូច ២ម៉ូតូ០១គ្រឿងម៉ាកមីអូ ព៌ណខ្មៅ ស្លាកលេខ 1T-8687ភ្នំពេញ។ ៣ទូរសព្ទ័០២គ្រឿង(ទី០១ម៉ាកOPPOព៌ណស”ខូច”;ទី2ម៉ាកNOKIAចុចពិលព៌ណក្រហម)។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំល្បាត និងកំលាំងជំនាញ អាវុធហត្ថ ខណ្ឌព្រែកព្នៅ បានចេញល្បាតក្នុងភូមិសាស្រ្ត លុះដល់វេលាម៉ោងខាងលើក៏ឃើញជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាក មីអូ ព៌ណខ្មៅ  ពីត្បូងទៅជើងដោយមានការសង្ស័យកំលាំងយើងក៏ហៅអោយឈប់ធ្វើការត្រួតពិនិត្យស្រាប់តែរកឃើញថ្នាំម៉ាទឹកកកចំនួន០១កញ្ចប់តូចដែលឈ្មោះហេង លីផេង អង្គុយខាងក្រោយលាក់ទុកនៅក្នុងហោប៉ៅក្រោយផ្នែកខាងស្តាំ ឃើញដូចនោះកំលាំងយើងក៏ឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងយកមកកាន់អង្គភាពតែម្តង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅការិយា​ល័យប្រឆាំង គ្រឿងញៀនអាវុធហត្ថ រាជធានីភ្នំពេញ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...