ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំមន្ត្រីចុះសួរសុខទុក្ខមន្ត្រីមណ្ឌលសុខភាពពញាពន់ និងអ្នកសម្រាកព្យាបាលជម្ងឺនៅមណ្ឌលសុខភាព និងផ្តល់ថវិកាដល់អ្នកជម្ងឺក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល ព្រមទាំងផ្តល់ជូនមណ្ឌលសុខភាពពញាពន់ ថវិកា៤០ម៉ឺនរៀល។
ក្នុងពិធីជួបសំណេះសំណាលនេះលោកសុខ សម្បត្តិ បានមានប្រសាសន៍ថា មន្ត្រីក្នុងមណ្ឌលសុខភាពនេះត្រូវរួបរួមសាមគ្គី និងសហការគ្នាឲ្យបានល្អ ដើម្បីបំរើប្រជាពលរដ្ឋដែលមកទទួលការព្យាបាលនៅក្នុងមណ្ឌលសុខភាពនេះ។ បើថ្ងៃនេះយើងធ្វើបានល្អហើយ ត្រូវប្រឹងប្រែងឲ្យរិទ្ធតែល្អបន្ថែមទៀត ហើយមិនត្រូវរើសអើងអ្នកជម្ងឺ ដែលមកទទួលសេវានោះទេ។
លោកបន្តថា ជាច្រើនអាណត្តិមកហើយរហូតមកដល់បច្ចប្បន្ននេះរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ខ្លាំងបំផុត នូវសេវាសុខាភិបាល ហើយមកដល់បច្ចប្បន្ននេះប្រជាពលរដ្ឋក្រីក្រទៅព្យាបាលនៅមន្ទីពេទ្យដោយមិនអស់ប្រាក់ទៀតផង គឺមិនប្រកាន់ពូជសាសន៍ និងនិន្នាការ នយោបាយឡើយ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពពញ្ញាពន់ បានលើកដៃសំពះដឹងគុណ ដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក ពិសេសនៅពេលដែល ប្រជាពលរដ្ឋជួបការលំបាកបែបនេះ។
ជាងនេះទៅទៀតប្រជាពលរដ្ឋទាំងអស់បានលើកដៃបួងសួងដល់ទេវតាឆ្នាំថ្មី ដែលថែរក្សាព្រះរាជាណាចក្សកម្ពុជា ជួយថែរក្សាសម្តេចអគមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ព្រមទាំងចៅៗសូមទទួលបាននៅសេចក្តីសុខ គ្រប់ពេលវេលា និងឈ្នះអស់ពួកមាដើម្បីដឹកនាំនាវាកម្ពុជា អោយកាន់តែមានការរីកចំរើនទ្វេឡើងថែមទៀត។ គួរបញ្ជាក់ថាមណ្ឌលសុខភាពពញ្ញាពន់មានទីតាំងស្ថិតនៅក្នុងភូមិបឹង សង្កាត់ពញ្ញាព់ ខណ្ឌព្រែកព្នៅ ហើយមណ្ឌលសុខភាពនេះគ្របដណ្តប់ភូមិចំនួន៨។ បច្ចប្បន្នបុគ្គលិកបម្រើការមានចំនួន៨នាក់ក្នុងនោះមានមន្ត្រីក្របខណ្ឌចំនួន៥នាក់ វេជ្ជបណ្ឌិតចំនួន២នាក់ ឆ្មប១នាក់ និងអ្នកបើករថយន្តសង្គ្រោះ១នាក់៕