បុរសម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូបុកខឿនពុះចែកទ្រូងផ្លូវអូសជាង១០ម៉ែត្រ

0
1355

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ត រ៉េចង្កូតបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ កាលពីម៉ោង ២៣ និង៣០នាទីយប់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងរោងចក្រម៉ែន សារុន លើផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ ម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរៈភូមិន09.1.1234  ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងអ្នកបើកបរឈ្មោះ រុន នីរឿន ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន(សង្ស័យស្រវឹង) លុះមកដល់កន្លែងកើតហេតុ ម៉ូតូក៏ជ្រុលចង្កូតមកឆ្វេងដៃឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវហើយអូសប្រវែង ១០ម៉ែត្រ៥០បណ្តាលឲមនុស្ស(ស្លាប់) នៅកន្លែងកើតហេតុ ០១នាក់ ខូចខាត​​ម៉ូតូស្រាល ០១គ្រឿង នឹងខូចខាតខឿនពុះចែកទ្រូងផ្លូវប្រវែង១០ម៉ែត្រ៥០។

ប្រភពពីសត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះមូលហេតុបណ្តាលមកពីរអ្នកបើកបរម៉ូតូ រេចង្កូតមកឆ្វេងបុកសួនច្បារ នឹងខឿនពុះចែកទ្រូងផ្លូវ ហើយករណីនេះសមត្ថកិច្ចមូលដ្ឋាន បានប្រគល់ជូនការិយាល័យជំនាញចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...