មឿង សុខហ៊ុច ដឹកដៃថា សារុន ជួបកីឡាករថៃ រីឯធុន ចាន់តាក់ ជួបកីឡាករអ៊ីរ៉ង

0
2922

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោ​សែន​ជ័យ ជួបកីឡាករថៃKreang Krai រីឯកីឡា​ករ​​ធន់ ចាន់តាក់ អ្នកប្រដាល់របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបជាមួយកីឡាករអ៊ីរ៉ង់ Amini  Eisa ខណៈកីឡាករថា សារុន អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោ​សែន​ជ័យ ជួបប្រកួតជាមួយកីឡាករថៃ Big  M នៃការ​ប្រកួតលក្ខណៈមិត្តភាពអន្តរៈ​ជាតិ​ នា​ថ្ងៃសៅរ៍​ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅលើ​សង្វៀន​ស៊ីអិនស៊ី។

គូប្រកួត ដែលអាចឲ្យអ្នកទស្សនាទុកចិត្ត​បាននោះ គឺកីឡាករមឿង សុខហ៊ុយ​ដែល​ត្រូវជួបជាមួយកីឡាករជនជាតិថៃKreang Krai ក្នុងប្រភេទទ​ម្ងន់៦៥គីឡូ​ក្រាម កីឡាករថៃម្នាក់នេះគេពូកែស្នៀតជើងទាត់ និងជង្គង់ ដែលអាចប្រើបានលឿននិងចំគោលដៅទៀតផង រីឯមឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ផងដែរ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាច​យក​ឈ្នះលើកីឡា​ករថៃ Kreang Krai នេះបានដោយ​របៀ​បណា?។

ចំណែកកីឡាករ​ ធន់ ចាន់តាក់ ត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់ Amini  Eisa ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករង៊ីរ៉ង់នេះមានស្នៀតគុណខ្លាំងប៉ុណ្ណានោះទេ។ រីឯធន់ ចាន់តាក់ គេចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ក្នុងការជួបប្រកួតជាមួយកីឡាករអ៊ីរ៉ង់ Amini  Eisa នេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ធន់ ចាន់តាក់ ប្រាកដ​ជា​ឈ្នះ​ទៀត​ជាក់​ជាមិន​ខាន។ ចាំមើល​កី​ឡាក​រ​ធន់ ចាន់តាក់ អាចយកឈ្នះលើកីឡាករអ៊ីរ៉ង់ Amini  Eisa បានដែរឫយ៉ាង​ណា?​។

ដោយឡែកកីឡាករថា សារុន ត្រូវជួបជាមួយកីឡាករថៃ Big  M ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរពីមុនមក ក្នុងការជួបគ្នារវាងកីឡាករទាំងពីរនាក់នេះមិនមាននរណាអាចទស្សទាយមុនថា កីឡាករកម្ពុជា ជាអ្នកឈ្នះឬកីឡាករថៃនោះទេ ព្រោះពួកគេជួបគ្នាលើកដំបូង ហើយណាមួយកីឡាករថា សារុន វិជ្ជាគុនរបស់គេនៅមានកម្រិតតែយ៉ាងណាថា សារុន គេមានកម្លាំងស៊ុហ្វខ្លាំងអាចតតាំងជាមួយគូប្រកួតបាន៥ទឹកមិនលំបាកឡើយ។ ចាំមើលរវាងកីឡាករថា សារុន និងកីឡាករថៃ Big  M នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...