ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន ពិសេសរដូវបិណ្ឌភ្ជុំនេះរដ្ឋបាលខណ្ឌព្រែកព្នៅ ដាក់​គោ​ល​ដៅត្រួតពិនិត្យ​អាវុធជាតិផ្ទុះរៀងរាល់យប់

0
1690

ភ្នំពេញ ៖ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋានជូនប្រជាពលរដ្ឋ ជាពិសេសក្នុងរដូវបិណ្ឌភ្ជុំនេះ រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ តែងតែ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ​រៀងរាល់យប់ មិនដែលខកខាន​ឡើយ ដែលមាន​មន្ត្រី​សាលាខណ្ឌ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធ កម្លាំងសណ្តាប់ធ្នាប់​ខណ្ឌចូលរួមផងដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យ​ចាប់អារ​ម្ម​ណ៍ដូចកាលពីកន្លងមកនោះទេ។

ជាក់សែ្តង កាលពី​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ រដ្ឋបាល​ខណ្ឌព្រែកព្នៅ ដឹកនាំ​ដោយ​លោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈ​បញ្ជាការឯក​ភាព​ខណ្ឌ កម្លាំងចូលរួមសរុបចំនួន ៥២នាក់ ចុះត្រួតពិ​និត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក និងឆែក​អាវុធជាតិផ្ទុះ នៅគោលដៅមុខ​សាលា​អនុវិទ្យា​ល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់​ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ។

លោក ជា ខេមា បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​លោក សុខ សម្បត្តិ អភិ​បាល​នៃ​គណៈ​អភិបាលខណ្ឌ​ខណ្ឌព្រែកព្នៅ លោក​និងមន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀត​បាន​ដឹកនាំ​កម្លាំងចម្រុះសរុបចំនួន ៥២នាក់ ក្នុងនោះកម្លាំងប៉ូលិសសង្កាត់-ខណ្ឌចំនួន ២០នាក់ កម្លាំង​កង​រាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន ១២នាក់ កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ-សង្កាត់ចំនួន ១០នាក់ កាលពី​យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពី​វេលា​ម៉ោង១៩ និង៣០នាទី រហូត​វេលា​ម៉ោង​២០ និង៣០​នាទី ទើបត្រូវបានបញ្ចប់។ ជា​លទ្ធផល ត្រួ​ត​ពិនិត្យរថយន្តឆ្លងកាត់ចំនួន ២៧គ្រឿង ម៉ូតូឆ្លងកាត់ ៣៥គ្រឿង អាវុធ​ជាតិផ្ទុះ​ឆ្លងកាត់គ្មាន បទល្មើសគ្រឿងញៀន​ គ្មាន។

​លោក អភិបាលរងខណ្ឌព្រែកព្នៅ ប្រាប់​ឲ្យដឹងទៀតថា សកម្មភាព​ដាក់​គោលដៅត្រួតពិនិត្យ​អាវុធជាតិផ្ទុះ រប​ស់​រដ្ឋបាលខណ្ឌព្រែកព្នៅ មានជា​រៀង​រាល់យប់តែម្តង ដើម្បី​ត្រួតពិនិត្យបទ​ល្មើស​គ្រប់​ប្រភេទ ធ្វើយ៉ាងណារក្សា​ឱ្យបាន​នូវ​សុខ​សុវត្ថិ​ភាពជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន ក៏​ដូច​ជាប្រជា​ពល​​រដ្ឋទូទៅផងដែរ ក្នុងរដូវបិណ្ឌភ្ជុំនេះ។ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិន​មាន​អ្វីគួរឲ្យ​ចាប់អារ​ម្ម​ណ៍ដូចកាលពីកន្លងមកនោះទេ៕​

Facebook Comments
Loading...