0
3895

រកឃើញអ្នកឈ្នះរង្វាន់ធំ Jackpot ទី៥ ទឹកប្រាក់$ ១៦៥,៣៥២ដុល្លារ ពីឆ្នោតនាគនាំសំណាង 

ភ្នំពេញ ៖ ក្រុមហ៊ុនឆ្នោតនាគនាំសំណាង ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា ដែលធានាអោយអតិថិជនអ្នកលេងគឺផ្សងសំណាងដោយយុត្តិធម៌និងតម្លាភាពបានផ្តល់រង្វាន់ធំដល់លោក ស្រ៊ីម គឹមស្រាន អ្នកឈ្នះរង្វាន់ធំ Jackpot ទី៥ ទឹកប្រាក់$ ១៦៥,៣៥២ដុល្លារ របស់ ។

លោក Mr. Ole Vagner អគ្គនាយកក្រុមហ៊ុនឆ្នោតនាគនាំសំណាង បានឱ្យដឹងកាលពីថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៨ថា លោកសូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ធំ Jackpot ម្នាក់ទៀត គឺលោក ស្រ៊ីម គឹមស្រាន និងខ្ញុំសូមស្វាគមន៍ចំពោះលោក រស់ ភីរុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ព្រមទាំងគណអធិបតីនិងភ្ញៀវកិត្តិយសដែលបានចំណាយពេលវេលាដ៏មានតំលៃអញ្ជើញចូលរួមសន្និសីទសារពត៌មានថ្ងៃនេះ។

ថ្ងៃនេះជាថ្ងៃដ៏រីករាយសម្រាប់ខ្ញុំ តំណាងអោយក្រុមហ៊ុនឆ្នោតនាគនាំសំណាង សូមប្រកាសនូវអ្នកឈ្នះរង្វាន់ធំ Jackpot ទី៥ ទឹកប្រាក់$ ១៦៥,៣៥២ដុល្លារ ពីឆ្នោតឡូតូរបស់យើង។ បើសរុបទាំងអ្នកឈ្នះរង្វាន់ទី៥នេះ គឺទឹកប្រាក់បានផ្តល់ជូនអ្នកឈ្នះមានរហូតដល់ $1.4លានហើយ ចាប់តាំងពីក្រុមហ៊ុនយើងដំណើរការជិត៥ឆ្នាំមកនេះ។ ដូច្នេះក្រុមហ៊ុន ឆ្នោតនាគនាំសំណាង គឺមានអ្នកឈ្នះច្រើនជាងក្រុមហ៊ុនឆ្នោតផ្សេងៗទៀតបើតាមប្រវត្តិសាស្រ្តនៅកម្ពុជាយើងនេះ”។

អគ្គនាយកក្រុមហ៊ុនឆ្នោតនាគនាំសំណាង បានបន្តថា ខ្ញុំបាទក៏មានក្តីរីករាយផងដែរចំពោះឆ្នោតឡូតូនេះដែលគ្រាន់តែចំណាយទឹកប្រាក់តិចតួចត្រឹមតែ២០០០រៀលដើម្បីផ្សងសំណាង គឺលោកអ្នកអាចឈ្នះរង្វាន់ដ៏ធំដល់ទៅ $165,352 ។ នេះគឺជាសុបិន្តសម្រាប់ប្រជាជនកម្ពុជា ហើយសុបិន្តនោះអាចក្លាយជាពិតសម្រាប់អ្នកដែលផ្សងសំណាងនឹងឆ្នោតឡូតូ6/39 នេះ។ ដូចដែលយើងមានអ្នកឈ្នះរង្វាន់ធំនៅទីនេះជាភស្តុតាងស្រាប់។ ជាការពិតណាស់ មិនគ្រាន់អ្នកដែលឈ្នះរង្វាន់ធំបានកែប្រែជីវភាពរស់នៅកាន់តែ ប្រសើរឡើង យើងក៏មានអ្នកឈ្នះរង្វាន់លួងចិត្តបន្ទាប់ជាច្រើនទៀត ដែលឈ្នះទឹកប្រាក់ ១០០០ដុល្លារផងដែរ។

លោក Mr. Ole Vagner  បានបញ្ជាក់ថា វាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ ក្នុងការផ្តល់ជូនប្រាក់រង្វាន់ទាំងនេះទៅកាន់អ្នកឈ្នះ ហើយនេះរឹតតែបង្ហាញកាន់តែច្បាស់នូវក្តីរីករាយនូវទឹកប្រាក់ ១០០០ដុល្លារក៏អាច ផ្តល់ជូនដល់គ្រួសារកម្ពុជាផងដែរ។ ក្រុមហ៊ុនឆ្នោតនាគនាំសំណាងគឺទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា ដែលធានាអោយអតិថិជនអ្នកលេងគឺផ្សងសំណាងដោយយុត្តិធម៌និងតម្លាភាព។ យើងខ្ញុំក៏មានមោទនភាពក្នុងការផ្តល់ទៅវិញសម្រាប់ជួយកែប្រែជីវភាពប្រជាជនក្នុងសង្គមភាគច្រើន តាមរយៈចំណូលដែលបានមក។

សូមបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានប្រជាជនកម្ពុជាជិត 900,000 នាក់ដែលបានឈ្នះរង្វាន់ជាទឹកប្រាក់ $6.2លាន ពីការផ្សងសំណាងនឹងឆ្នោតឡូតូនាគនាំសំណាង។ ប្រជាជនដែលឈ្នះពីការផ្សងសំណាងនេះ វាជារង្វាន់ដ៏ធំអស្ចារ្យ ដែលពិតជាអាចផ្លាស់ប្តូរជីវភាពរបស់គ្រួសារកម្ពុជា។ ឆ្នោតឡូតូគឺជាហ្គេមថ្មីមួយសម្រាប់ប្រជាជនកម្ពុជាប៉ុន្តែយើងមើលឃើញពីការចាប់អារម្មណ៍របស់ប្រជាជនកម្ពុជាកាន់តែខ្លាំងឡើងសម្រាប់ឆ្នោតឡូតូនេះ ដែលលោកអ្នកមិនចាំបាច់លេងទឹកប្រាក់ច្រើនដើម្បីឈ្នះរង្វាន់ធំនោះទេ។

ឆ្នោតឡូតូមិនមែនជាល្បែងទេ ឡូតូគឺជាការផ្សងសំណាងរបស់អ្នក ហើយវាគឺជាហ្គេមដ៏សាមញ្ញងាយស្រួលលេងដោយគ្រាន់តែអ្នកជ្រើសរើសលេខចំនួន៦ខ្ទង់ ពីលេខ១ដល់៣៩ទៅតាមលេខដែលអ្នកចង់លេង ហើយបើលេខទាំងនេះត្រូវបានចាប់ លោកអ្នកនឹងឈ្នះរង្វាន់ធំ។ ប៉ុន្តែបើលោកអ្នកត្រូវចំនួន៥ ៤ ឬ៣ខ្ទង់ លោកអ្នកក៏ឈ្នះរង្វាន់លើកទឹកចិត្តផងដែរ។ យើងធ្វើការចាប់ឆ្នោតឡូតូរៀងរាល់ថ្ងៃដោយមានអ្នកឈ្នះរង្វាន់ជាច្រើនអ្នកជារៀងរាល់ថ្ងៃ។

សម្រាប់អ្នកដែលមានសំណាងខ្ពស់ នឹងឈ្នះរង្វាន់ធំ Jackpot។ ហើយឆ្នោតឡូតូយើងនេះគឺពិតជាសុក្រឹតយុត្តិធម៌។ យើងធ្វើការចាប់លេខនៃគ្រាប់ឡូតូ ដែលឈ្នះនៅមុខសាធារណៈជនដោយដៃផ្ទាល់ ហើយជាក់ស្តែងយើងក៏មានអ្នកដែលឈ្នះរង្វាន់មុនឡើងចាប់គ្រាប់ឡូតូដើម្បីបង្ហាញដល់អតិថិជនអ្នកផ្សងសំណាង ដែលជាហេតុការចាប់គ្រាប់ឡូតូនេះគឺពិតជាក់ស្តែង និងយុត្តិធម៌ ព្រមទាំងចាប់ដោយចៃដន្យ។ មានន័យថាយើងមិនអាចដឹងមុនថាពេលណាមានលេខដែលត្រូវនឹងរង្វាន់ធំនេះឡើយ។ រង្វាន់ធំ Jackpot បន្ទាប់អាចនឹងស្វែងរកម្ចាស់សំណាងនៅថ្ងៃស្អែក សប្តាហ៍ក្រោយ ឬប៉ន្មានខែបន្ទាប់នេះផងក៏មិនដឹង គឺយើងមិនអាចដឹងមុន ដូច្នេះហើយអ្នកផ្សងសំណាងគឺមានឪកាសស្មើៗគ្នាក្នុងការឈ្នះរង្វាន់ធំJackpot ខណៈពេលដែលគាត់បានផ្សងសំណាងនឹងឆ្នោតឡូតូយើង។

យើងមានអ្នកផ្សងសំណាងរាប់ពាន់អ្នកសម្រាប់ឆ្នោតឡូតូ6/39រៀងរាល់ថ្ងៃ។ ក្តីសុបិន្តនៃអ្នកឈ្នះរង្វាន់ធំបានក្លាយជាការពិតហើយ ដូចមានជាភស្តុតាងស្រាប់នៅទីនេះ។ ហើយឪកាសឈ្នះរង្វាន់នេះមានសម្រាប់តែអ្នកលេងផ្សងសំណាងតែប៉ុណ្ណោះ។ នៅពេលដែលលោកអ្នកផ្សងសំណាងនឹងឆ្នោតឡូតូនេះ លោកអ្នកនឹងជឿជាក់ថា ឆ្នោតឡូតូ 6/39នេះគឺជាហ្គេមដ៏ល្អបំផុតសម្រាប់អ្នកផ្សងសំណាង៕

Facebook Comments
Loading...