តើនរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់ Wurkz ?

0
3279

ភ្នំពេញ: ព្រឹត្តឹការណ៍ Wurkz ទម្ងន់៦៣,៥០ គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍រៀងរាល់រសៀលថ្ងៃអាទិត្យដែលចាប់ផ្ដើមពីថ្ងៃទី២៤មិថុនាមកនោះនឹងបញ្ចប់នៅរសៀលថ្ងៃទី៩កញ្ញានេះហើយ ។

អ្នកប្រដាល់២រូបដែលប្រជែងគ្នាចុងក្រោយដើម្បីក្លាយជាអ្នកគ្រប់គ្រងខ្សែក្រវាត់នោះសម្រាប់អ្នកប្រដាល់កម្ពុជាគឺឡុង សំណាងក្លិបសាលវ័ន្ដកីឡា ដែល៤ប្រកួតរបស់គេក្នុងការប្រកួតវិលជុំសន្សំពិន្ទុឈ្នះទាំង៤ប្រកួត ។ ចំពោះដៃគូប្រកួតរបស់គេដែលជាជនជាតិថៃនោះគែពែក ធឿង(Pek Thieng) ដែល៤ប្រកួតរបស់កេឈ្នះ៣ ប្រកួត និងអវត្តមានមួយប្រកួត ។

ការប្រកួតចុងក្រោយនេះអ្នកឈ្នះមិនត្រឹមតែក្លាយជាម្ចាស់ខ្សែក្រវាត់ប៉ុណ្ណោះទេតែនៅមានរង្វាន់អមចំនួន៥.០០០ដុល្លារបន្ថែមទៀត ។ ចំពោះជើងឯករងខ្សែក្រវាត់នឹងបានរង្វាន់អមជាមួយពានចំនួន៣.០០០ដុល្លារ ។

ការប្រកួតចុងក្រោយនេះគឺជាការប្រកួតដ៏អស្ចារ្យណាស់ហេតុនេះគេជឿថាទាំងសងខាងប្រាកដជាត្រៀមខ្លួនបានល្អជាមុនមិនខាន ។ការប្រកួតនេះទាំងអ្នកឈ្នះទាំងអ្នកចាញ់ប្រាកដជាឈឺសាច់ និង ទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។

សំណាងមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៦ដង ចាញ់១០ដង និងស្មើពិន្ទុ៣ដង ។ចំពោះពែក ធៀង វិញនោះគេមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥២ដង ចាញ់៩ដង ។ឡុង សំណាង និង ពែក ធៀងតើនរណាក្លាយជាម្ចាស់ខ្សែក្រវាត់Wurkz រដូវកាលទី ១ នេះ ?

Facebook Comments
Loading...