សាហាវណាស់ ចិនបាញ់ចិនត្រូវចាប់ខ្លួន ដកហូតបានកាំភ្លើងខ្លី ២ ដើម

0
1493

ខេត្តព្រះសីហនុ ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុបានអោយ PVN News ដឹងថា ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង ៣០នាទី នៅភោជនីយ៍ដ្ឋានស៊ីហ៊ូ ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ស្លាកលេខប្រើស្កុតបិត ពីលើ ពាក់មួកសុវត្ថិភាពពណ៍ខ្មៅ និងពាក់អាវរងារខ្មៅធំដៃវែងទាំងពីរនាក់ បានធ្វើសកម្មភាព ផ្ទុះអាវុធ ( បាញ់គំរាម ) ទៅលើជនរងគ្រោះជាជនជាតិចិន ០៤នាក់ ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយហូបអាហារ បណ្តាលឲ្យរបួសជើងទាំង ០៤នាក់ រួចគេចខ្លួនបាត់ ។

ជនរងគ្រោះចំនួន ៤នាក់ ៖

១-ឈ្មោះ ZHANG KUN ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។

២-ឈ្មោះ YANG HUAIHUN ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ត្រូវចំក្បាលជង្គង់ខាងស្តាំ ។

៣-ឈ្មោះ YANG JUN GING ប្រុស ២៧ឆ្នាំ ជនជាតិចិន ត្រូវចំចុងភ្លៅស្តាំ , និងដើមកំភួនជើងខាងឆ្វេង ។

៤-ឈ្មោះ LIU WEIMIN ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។
ជនរងគ្រោះទាំង ០៤នាក់ ស្នាក់នៅវិមានខ្សាច់មាស ចូលមកទេសចរណ៍ កាលពីថ្ងៃទី១៤/០៧/២០១៨ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ បច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញហើយ ។

វត្ថុតាងបន្សល់នៅកន្លែនកើតហេតុ៖ សំបកគ្រាប់ ចំនួន ៩ និងគ្រាប់មិនទាន់បាញ់ចំនួន ១ គ្រាប់ ។

ក្រោយរឿងហេតុកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត បានបង្កើតគណៈករណី មួយធ្វើការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ។ ដោយមានការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងឈានទៅបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ នៅថ្ងៃទី០៥.០៩.១៨ វេលាម៉ោង២២:៣០នាទី ។
+ជនសង្ស័យ ០២នាក់៖
១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ និង ដកហូតវត្ថុតាងកាំភ្លើងខ្លី២ដើម ១,ម៉ាកBERETAលេខG643652បង់១គ្រាប់២។
២,ម៉ាក GIOCK 19លេខWBEN 763 បង់១ គ្រាប់៣ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់បានឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពដោយប្រើភ្លើងខ្លី ០២ដើម បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះពួកគេខឹងនឹងជនរងគ្រោះដែលបាននិយាយប្រមាថមើលងាយពួកគេ ថាពួកគេជាមនុស្សដើរមិនត្រង់ផ្លូវ ដើរវាចៗបែបនេះមិនមែនជាមនុស្សល្អ ពេលដែលពួកគេទៅផឹកនៅក្នុងក្លឹបមួយកន្លែងដែលនៅផ្លូវ ឧតុនិយម កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ ទើបនៅថ្ងៃកើតហេតុពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង ។

ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់មុខ ក្នុង១ដើមតម្លៃ៣,៨០០ដុល្លា ហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដីស្ថិតនៅក្រុម២២ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ។

ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដើម្បីចាត់ការបន្តតាមនិតិវិធី។

Facebook Comments
Loading...