ភ្នំពេញ៖ អតីតមេបញ្ជាការយោធាខេត្តព្រៃវែងដ៏អង់អាចក្លាហាន បច្ចុប្បន្នជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ ឯកឧត្ដមឧត្ដមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានរាជរដ្ឋាភិបាលក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជា អគ្គមេបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ ជំនួសឯកឧត្ដមនាយឧត្ដមសេនីយ៍ ប៉ុល សារឿន ដែលឡើងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ។
ចំណែកឯកឧត្តមនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ ត្រូវតែងតាំងជា នាយសេនាធិការចម្រុះ ជំនួស ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ដែលឡើងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ។
ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ ត្រូវតែងតាំងជា មេបញ្ជាការកងទ័ពជើងគោក ជំនួស ឯកឧត្ដមនាយឧត្ដមសេនីយ៍ មាស សុភា ដែលឡើងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ។
Facebook Comments
Loading...