Naga World ផ្ដល់រង្វាន់ដល់ម្ចាស់មេដាយមាស ១ម៉ឺនដុល្លារ និង មេដាយសំរឹទ្ធ ៣ពាន់ដុល្លារ

0
1317

ភ្នំពេញ: ក្រុមហ៊ុនណាហ្គាវើលបានរៀបចំពិធីផ្ដល់រង្វាន់ដល់ម្ចាស់មេដាយមាស និងសំរិទ្ធ ដែលដណ្ដើមបានពីការប្រកួតកីឡាអាស៊ីលើកទី១៨នៅទីក្រុងហ្សាការតា និងបាឡាំបាងប្រទេសឥណ្ឌូនេស៊ីកាលពីពេលថ្មីៗនេះ នាព្រលប់ថ្ងៃទី៥កញ្ញា។

លោកថោង ខុនប្រមុខអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិង តំណាងណាហ្គាវើលបានអញ្ជើញចូលរួមក្នុងពីធីប្រគល់រង្វាន់នេះដែលធ្វើនៅសណ្ឋាគារណាហ្គាទី២តែម្ដង ។

នៅក្នុងការប្រកួតកីឡាអាស៊ីលើនេះកីឡាការិនី ចេសា ខាន់ ដែលលេងប្រភេទកីឡាប្រយុទ្ធជីជិតស៊ូនេះដណ្ដើមបានមេដាយមាសមួយគ្រឿង ។ សម្រាប់មេដាយមាសសបែបនេះកីឡាការិនីរូបនេះបានទទួលរង្វាន់ពីណាហ្គាវើលនូវទឹកប្រាក់ចំនួន១០.០០០ដុល្លារ ។

សម្រាប់កីឡាសាលី អ៊ូម៉ើតដែលលេងប្រភេទកីឡាម៉ូតូទឹកនោះដណ្ដើមបានមេដាយមាសមួយគ្រឿង។ កីឡាកររូបនេះបានទទួលប្រាក់ពីណាហ្គាវើល ១៣.០០០ដុល្លារ គឺមេដាយមាស ១០.០០០ ដុល្លារ និង មេដាយសំរិទ្ធចំនួន៣.០០០ដុល្លារ ។

ជាមួយនឹងការផ្ដល់រង្វាន់លើកទឹកចិត្តដល់កីឡាករនោះណាហ្គាវើលក៏បានផ្ដល់ការឧបត្ថម្ភដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចំនួន ១.៥០០ដុល្លារទៀតផង ។

Facebook Comments
Loading...