ស្រាវជ្រាវរកឃើញដូនជីក្នុងវិហារកាតូលីកវាយធ្វើបាបនិងសម្លាប់កុមារអស់ជាច្រើននាក់

0
2121

តាមប្រភពពីកាសែតDaily Mailកាលពីពេលថ្មីៗនេះបានឲ្យដឹងថាក្រោយពីមានការចោទប្រកាន់និងការតាមដានស្រាវជ្រាវអស់រយៈពេល៤ឆ្នាំ ក្រុមអ្នកស៊ើបអង្កេតបានបញ្ចេញរបាយលំអិតមួយអំពីការធ្វើទា រុណកម្ម ការបង្ខំរួមភេទនិងការសម្លាប់កុមារដែលប្រព្រឺត្តឡើងដោយដូនជីកាតូលីកនៅឯព្រះវិហារSt.Josephដែលសម្បូរណ៍ទៅដោយកុមារកំព្រា។

ព្រះវិហារកាតូលីកនៅក្នុងទីក្រុងBurlingtonត្រូវបានបិទទ្វារតាំងពីទសវត្សន៍ឆ្នាំ១៩៧០ក្រោយពីមានរឿងអាស្រូវនេះ។អ្នកដែលរស់នៅក្បែរខាងតែងតែនិយាយរំលឹកឡើងវិញអំពីរឿងរ៉ាវនៃសោកនាដកម្មទាំង នោះជាពិសេសគឺការសម្លាប់កុមារតែម្តង។

របាយការណ៍ដែលទើបតែនឹងផ្សព្វផ្សាយជាផ្លូវការនេះក៏បានសរសេរយោងទៅលើរបាយការណ៍ស្រាវ ជ្រាវចាស់ៗដែលរដ្ឋាភិបាលនៃប្រទេសអង់គ្លេស អៀរឡង់ អូស្ត្រាលីបានធ្វើហើយបានកប់ចោលអស់ជា ច្រើនទសវត្សន៍មកហើយដែរ។

ព្រះវិហារSt.Josephនេះគ្រប់គ្រងដោយបងប្អូនស្រីនៃត្រកូលគ្រួសារមួយដែលមានមូលដ្ឋាននៅទីក្រុងម៉ុងត្រេអាល់បានបិទកាលពីឆ្នាំ១៩៧៤បន្ទាប់ពីបានបើកតាំងពីអំឡុងទសវត្សន៍ឆ្នាំ១៩៣០មក។សាក្សីដ៏សំខាន់នៅក្នុងរឿងនេះគឺអ្នកស្រីSally Daleបានធ្វើការរៀបរាប់ឡើងវិញអំពីព្រឹត្តិការណ៍ទាំងនោះ។មា នម្តងនោះគាត់បានឃើញផ្ទាល់ភ្នែកដូនជីម្នាក់បានចាប់គ្រវែងក្មេងប្រុសម្នាក់តាមបង្អួចមកខាងក្រៅហើយក្មេងប្រុសនេះក៏បានបាត់បង់ជីវិតទៅ។នេះគឺពិតជាសោកនាដកម្មមួយដ៏រំជួលចិត្តយ៉ាងក្រៃលែង៕

Facebook Comments
Loading...