គ្រឿងដង្វាយជាច្រើនត្រូវបានអ្នកដំណើរឆ្លងកាត់ផ្ទះខ្មោចសក្ក័សិទ្ធតាមបែបព្រហ្មសាសនា

0
2748

កំពង់ឆ្នាំង៖ គ្រឿងដង្វាយដាក់តាំងគ្រឿងសក្ការះបូជាជាច្រើនរួមនិងព្រះភូមិត្រូវគេមើលឃើញថាបងប្អូនប្រជាពលរដ្ឋដែលមានជំនឿឆ្លងកាត់ផ្ទះខ្មោចសក្ក័សិទ្ធទៅមកតាមផ្លូវជាតិលេខ៥ដាក់ជាដង្វាយសុំក្តីសុខនិងសេរីសួស្តីផុតចាកគ្រោះភយ័ក្នុងការធ្វើដំណើរ ។ ហើយទីតាំងផ្ទះខ្មោចសក្កសិទ្ធខាងលើនេះនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុង ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

លោកព្រិទ្ធាចារ្យ ស៊ីវខុំ ដែលនៅមើលថែរក្សាទីសក្ការះខាងលើនេះបានអោយដឹងថាពីដើមទីនេះមានតែផ្ទះឈើតែ២ខ្នងប៉ុណ្ណោះខណដែលម្ចាស់ដីខែប្រាំងទៅនៅឯទន្លេខាងក្រោមដល់ពេលខែវស្សាត្រឡប់មកនៅខាងលើវិញលុះក្រោយមកបានដាក់លក់ផ្ទះនិងដីនេះ៥០០០ដុល្លាហើយប្អូនស្រីម្ចាស់ដីបាននិយាយថាមានតែលក់អោយខ្មោច ។

តែអ្វីដែលគួអោយមានការភ្ញាក់ផ្អើលនៅពេលដែលមានខ្មោចមកតថ្លៃទិញដីខាងលើនេះក្នុងតម្លៃ៣តម្លឹងមាសហើយម្ចាស់ដីបានទៅរសនៅឯស្ទឹងជ្រៅបាត់រហូតដល់សព្វថ្ងៃ ហើយកន្លែងផ្ទះខ្មោចសក្ក័សិទ្ធបានក្លាយទៅជាកន្លែងគោរពបូជារបស់បងប្អូនប្រជាពលរដ្ឋដែលមានជំនឿឆ្លងកាត់ទីនេះតាមផ្លូវជាតិចូលបន់ស្រន់សុំក្តីសុខនិងសេរីសួស្តី ។

ព្រិទ្ធាចារ្យដែលនៅមើលថែរក្សារទីតាំងផ្ទះខ្មោចសក្ក័សិទ្ធខាងលើនេះបានអោយដឹងបន្ថែមទៀតថា កន្លងមកទាំងអ្នករកស៊ីនិងអ្នកបើករថយន្តតាក់ស៊ីធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមានអ្នកស្លាបនិងរងរបួសជាច្រើនក្រោយមកបើកបរបានដល់ទីនេះធ្វើការបែបន់សុំសេចក្តីសុខសប្បាយនិងរួចចាកផុតទុកភយ័ក្នុងការធ្វើដំណើរក្នុងនោះអ្នករកស៊ីដីបានបែបន់សុំអោយការរកស៊ីបានកាក់កបពិសេសអ្នកគ្មានកូនសោះក្រោយពីមានការបែបន់នៅផ្ទះខ្មោចសក្ក័សិទ្ធរួចមកពួគគេបានសមដូចបំណងទើបពួគគាត់មកលាមាត់លាក៍នៅទីនេះខ្លះដាក់ផ្ការភ្ញីទៀនធូបទឹកអប់ខ្លះដាក់ជាប្រាក់និងទៀតថ្វាយព្រះភូមិដូចបានឃើញនៅទីនេះស្រាប់ ។

ព្រិទ្ធាចារ្យខាងលើដដែលបានអោយដឹងបន្ថែមទៀតថា ក្រោយមកទៀតក៍មានអ្នកមកសុំទិញដីសាងសង់ទីគោរពបូជាឈ្មោះហាក់អេងនិងនួននីណារ៉ូនៅក្នុងឆ្នាំ២០១៤ហើយអ្វីដែលមើលឃើញមានការដាក់លក់ផ្កាភ្ញីនិងគ្រឿងលំដាប់សម្រាប់ភ្ញៀវធ្វើការឆ្លងកាត់ទិញដាក់ថ្វាយសុំសុខសប្បាយតាមផ្លូវ ។

ដោយឡែកថវិការដែលបានមកពីការចូលបច្ចយ័គណះកម្មការបានប្រគល់ទៅជូនកុមាកំព្រា ជនចាស់ជរា វត្ត និងសាងសងផ្លូវដោយឡែកតុកថ្មប្រគល់អោយទៅសាលារៀននិងសាលាមតេយ្យនៅសល់ពីនេះមួយចំនួនទៀតសម្រាប់ការថែទាំក្នុងទីតាំងផ្ទះខ្មោចសក្ក័សិទ្ធនេះផងដែរ ៕

Facebook Comments
Loading...