អគ្គលេខាធិការរងសហព័ន្ធកីឡាតេក្វាន់ដូ ITF ប្រកាសផ្ដល់រង្វាន់ដល់អ្នកបានមេដាយ

0
1082

ភ្នំពេញ: លោកសឹម សានត្រានដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វកម្ពុជាបានប្រកាសថាលោកមិនភ្លេចពាក្យសន្យាដែលលោកប្រកាសផ្ដល់រង្វាន់ដល់អ្នកបានមេដាយនោះឡើយ ។

នៅក្នុងការប្រកួតនោះកីឡាករវ័យក្មេងកម្ពុជាប៊ួន ច័ន្ទថារ៉ាត់ដែលប្រកួតចិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់៤៥គីឡូក្រាមនោះដណ្ដើមបានមេដាយប្រាក់មួយគ្រឿង ។វិញ្ញាសាជាក្រុម៤រូបដែលប្រកួតវិញ្ញាសាសំដែងបច្ចេកទេសការពារខ្លួននោះដណ្ដើមបានមេដាយសំរិទ្ធ ។កីឡាករតាំង៤រូបនោះគឺកាង ប៊ុនឡុង សុខ ស៊ូណាម ចេង រោងរាជ្យ និង កីឡាករសេង ម៉េងហៀង ។

វិញ្ញាសាប្រយុទ្ធកីឡាករប៊ួន ច័ន្ទថារ៉ាត់ឈ្នះកីឡាករអេស្ដូនី ក្រិក ជប៉ុន អាហ្សង់ទីន កាហ្សាក់ស្ថាន អ៊ុយក្រែនតែប្រកួតផ្ដាច់ព្រ័ត្រចាញ់ប្រទេសរុស្ស៊ី ។ ចំពោះវិញ្ញាសាសំដែងបច្ចេកទេសការពារខ្លួនវិញនោះកម្ពុជាចាញ់កូរ៉េខាខាងជើង និង ប្រភេសរុស្ស៊ី ។

លោកសឹម សានត្រានអះអាងថា បន្ទាប់ពីកីឡាកររបស់កម្ពុជាបានទទួលប្រាក់រង្វាន់ពីរដ្ឋាភិបាលនោះលោកនឹងរៀបចំប្រគល់ឲ្យភ្លាមៗដែរព្រោះថវិការបស់លោកតិចជាងលុយរដ្ឋាភិបាល ។

សូមបញ្ជាក់ថា កាលពីចុងខែសីហាកីឡាតេក្វាន់ដូអាយធូអេហ្វកម្ពុជាបានចេញទៅចូលរួមប្រកួតជើងឯកយុវជនពិភពលោកលើកទី១៣នៅទីក្រុងMINSK ប្រទេសបេឡារូស ។ មុនពេលចេញទៅប្រកួតលោកសឹម សានត្រានបានប្រកាសលើកទឹកចិត្តថាក្នុងថានៈជាអគ្គលេខាធិការរង និង ជាតំនាងក្រុមហ៊ុនមួយគឺក្រុមហ៊ុនភេសជ្ជៈ Polygold លោកនឹងផ្ដល់ប្រាក់រង្វាន់ដល់អ្នកដណ្ដើមបានមេដាយ ។

សម្រាប់អ្នកដែលដណ្ដើមបានមេដាយមាសលោកផ្ដល់រង្វាន់៤០០.០០០រៀល មេដាយប្រាក់ផ្ដល់ចំនួន២៥ម៉ឺនរៀល និង មេដាយសំរិទ្ធផ្ដល់១០ម៉ឺនរៀល ។លោកបញ្ជាក់ថា បើបានមេដាយវិញ្ញាសាជាក្រុមលោកនឹងគណជាមួយចំនួនអត្តពលិក ។

Facebook Comments
Loading...