កាសែតឥណ្ឌាផ្សាយរូបភាពខុសអំពីលោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន

0
1204

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា Sushma Swaraj នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃពុធទី២៩ខែសីហាឆ្នាំ២០១៨ អ្នកស្រីបានជួបសន្ទនាជាមួយ លោកប្រាក់ សុខុនទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាដោយអ្នកស្រីបានសំដែងការកោត សរសើរអំពីដំណើរការបោះឆ្នោតនៅកម្ពុជា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតនិង ការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន។

រដ្ឋាភិបាលឥណ្ឌាតាមរយៈលោកស្រីSushma Swarajក៏បានសន្យាជួយជួសជុលប្រាសាទនៅក្នុងប្រទេសកម្ពុជា ផងដែរសារព័ត៌នៅក្នុងប្រទេសឥណ្ឌាបានចុះផ្សាយយ៉ាងគគ្រឹកគគ្រេងអំពីជោគជ័យនៃដំណើរទស្សនកិច្ចនេះ។ ប៉ុ ន្តែគួរឲ្យស្តាយដែរ ព្រោះនៅក្នុងវេបសាយកាសែត Times of India ចេញផ្សាយថ្ងៃទី២៩ខែសីហាក៏បានផ្សាយអំពី ព្រឹត្តិការនេះ តែដាក់រូបលោករដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ចាប់ដៃជាមួយអ្នកស្រី Swaraj ទៅវិញ។

នេះប្រហែលជាកំហុសដោយអចេតនាទេ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយគឺហេតុអ្វីក៏ស្ថានទូតកម្ពុជានៅឥណ្ឌាមិន ជួយធ្វើការកែតម្រូវផង ឬក៏មិនបានដឹងថាវេបសាយនេះផ្សាយរូបភាពខុសទេ៕

Facebook Comments
Loading...