John McCain ជាឈ្លើយសឹកដ៏សែនរឹងក្បាលមួយ ដែលមិនព្រមចុះចាញ់

0
1061

លោកអតីតឧត្តមសេនី Tran Trong Duyet ជាអតីតនាយកពន្ឋនាគារ Hoa Lo ដែលបស្ចឹមប្រទេសស្គាល់ថាជា Hanoi Hilton ជាទីដែល វៀតណាម ឃុំឃាំង ឈ្លើយសឹកពី បស្ចឹមប្រទេស ក្នុងសម័យសង្រ្គាមនៅ វៀតណាម។

លោក ត្រាន់ បានប្រាប់ ទីភ្នាក់ងារសារព័តមានAFPថា «John McCain ជាឈ្លើយសឹកដ៏សែនរឹងក្បាលមួយ ដែលមិនព្រមចុះចាញ់។ John ចូលចិត្តដេញដោលការពារហេតុផលដែល សហរដ្ឋអាមេរិក ត្រូវចូលធ្វើសង្រ្គាមនៅ វៀតណាម។»

ការប្តេជ្ញាដ៏មោះមុត ទោះជានៅក្នុងដៃសត្រូវនោះ បានធ្វើឲ្យមានការគោរពពីសំណាក់ លោកត្រាន់ ទៅរួបលោក John ដែលត្រូវគេវាយដំច្រំធាក់វាយបំបាក់ឆ្អឹងសឹងតែគ្មានសល់មួយណាល្អក្នុងខ្លួន។

សត្រូវ ចេះគោរពវិរៈភាពរបស់ សត្រូវខ្លួន។ មុន John McCain ស្លាប់, លោកបានទៅ ជួបអតីតសត្រូវជាពិសេសអ្នកដែលបានឃុំឃាំងនិងធ្វើបាបលោក នៅវៀតណាម ដើម្បីផ្សះផ្សាដំបៅកើតឡើងដោយសាសង្រ្គាមនោះ។ គេជាសត្រូវក្នុងសង្រ្គាម តែមិនសត្រូវក្រោយសង្រ្គាមទេ!

Facebook Comments
Loading...