ទូរទស្សន៍ CBS បើកសង្វៀនថ្មី និងមានកម្មវិធីវាយដណ្ដើមយកប្រាក់លាន

0
1088

ភ្នំពេញ: ក្រុមហ៊ុនCBS ដែលគ្រប់គ្រងទូរទស្សន៍ចំនួនគឺ CNC-CTN និង MY-TV បានបើកសង្វៀនថ្មីមួយដែល នឹងផ្សាយបន្តផ្ទាល់លើសង្វៀនទាំង៣ក្នុងពេលតែមួយនូវព្រឹត្តិការណ៍ប្រដាល់ថ្មីមួយប្រដាល់អន្តរជាតិខារ៉ាបាវដណ្ដើមប្រាក់លាន ។

សង្វៀនទាំង៣នេះនឹងផ្សាយផ្ទាល់ក្នុងពេលតែមួយរៀងរាល់រសៀលថ្ងៃអាទិត្យ ។ បើតាមការឲ្យដឹងពីលោកហ៊ុយ សុខាដែលជាប្រធានទីផ្សាររបស់ខារ៉ាបាវនោះថាក្នុងមួយសប្ដាហ៍គឺមានការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិចំនួន២ គូដែលគូទាំង២នេះក្រៅពីមានលុយតម្លៃខ្លួនជាធម្មតានោះខារ៉ាបាវនឹងតម្កល់លុយមួយលានរៀលឲ្យគូប្រកួតប្រជែងគ្នាបើឈ្នះគឺបានមួយលានរៀលបន្ថែមលើលុយតម្លៃខ្លួនឯ អ្នកចាញ់គឺបានតែលុយតម្លៃខ្លួនប៉ុណ្ណោះ ។ តែក្នុងករណីប្រកួតស្មើគ្នានោះគឺពួកគេនឹងត្រូវចែកលុយនោះជា២ចំណែកគឺម្នាក់បាន៥០ម៉ឺនរៀល ។

ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី១កញ្ញាតទៅហើយៗ សហព័ន្ធនឹងបន្តផ្ដល់នូវអ្នកប្រដាល់ល្អៗឲ្យមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះជាមិនខាន ។

Facebook Comments
Loading...