អ្នកប្រដាល់៤រូបរូបនឹងត្រូវប្រជែងគ្នាចុងក្រោយដើម្បីឡើងទៅប្រកួតបន្តនៅជុំទី ៣

0
1026

ភ្នំពេញ: សម្រាប់ថ្ងៃទី១កញ្ញានេះព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នឹងប្រកួតបញ្ចប់ជុំទី២ហើយ ។

អ្នកប្រដាល់៤រូបរូបនឹងត្រូវប្រជែងគ្នាចុងក្រោយដើម្បីឡើងទៅប្រកួតបន្តនៅជុំទី ៣ ។សម ភក្ដីរបស់ក្លិបរ៉ា
ហាប់ស្វាយប៉ាក ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ម៉ឺន មេឃារបស់ក្លិបកងចក្រភ្នំតូច ។ ម៉ឺន មេឃាគឺជាកូនប្រុសទី២ របស់អតីតអ្នកប្រដាល់អេភូថង ។

សម ភក្ដីកាលពីប្រកួតនៅជុំទី១ ឈ្នះអ្នកប្រដាល់ផង់ សាម៉ាឡេក្លិបនាគរាជមានជ័យដោយពិន្ទុ ។ ចំពោះអ្នកប្រដាល់ម៉ឺន មេឃាវិញនៅជុំទី១ ឈ្នះកុយ ចាន់តូក្លិបគីសែមានរិទ្ធនៅទឹកទី២ ។ ជំនួបនៅជុំទី២នេះគឺជាជំនួបដ៏តឹងតែងមួយព្រោះបើនរណាឈ្នះនឹងបានឡើងទៅប្រកួតបន្តនៅជុំទី៣ ឬវគ្គ៨នាក់ចុងក្រោយ ។

ទោះបីជាសម ភក្ដីមិនមែនជាអ្នកប្រដាល់ដែលមិនអាចមើលស្រាលបានក៏ពិតមែនតែនរណាក៏មានជំនឿចិត្តថា ម៉ឺន មេឃាមានឱកាសច្រើនក្នុងការប្រកួតនេះ ។ គេជឿថាមេខានឹងដណ្ដើមបានជ័យជំនះឡើងទៅប្រកួតបន្តនៅជុំទី៣ទៀតជាមិនខាន ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរលន បញ្ញាក្លិបកងយោធពលខេមរភូមិន្ទប្រកួតជាមួយអ្នកប្រដាល់សេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរ ។

បញ្ញាកាលពីប្រកួតនៅជុំទី១គេប្រកួតឈ្នះអ្នកប្រដាល់នួន រ៉ាថេបក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុ ក្នុងខណៈដែលកុសលប្រកួតឈ្នះថន ភឿតក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុដែរនោះ ។

កុសលមួយរយៈនេះគេហាក់មានការរីកចម្រើនខ្លាំងគួរសមតែបញ្ញាគេជាអ្នកប្រដាល់ដែលជង្គង់របស់គេវ៉ៃចេញបានគ្រប់ស្ថានភាពមិនតែប៉ុណ្ណោះកម្លាំងរបស់គេក៏ខ្លាំងទៀតផង ។ សម្រាប់អ្នកប្រដាល់ទាំង២រូបនេះទោះបីនរណាឈ្នះ នរណាចាញ់ក៏ទ្រមខ្លួន និង វេទនាដូចគ្នាជាមិនខានឡើយ ។នរណាមានសមត្ថភាពឡើងទៅប្រកួតបន្តនៅជុំទី៣ទៀត ។

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេ ស ថ្ងកខេត្តស្វាយរៀង ប្រកួតជាមួយអ្នកប្រដាល់ថៃហា ឆ្លាម(Ha Chhlam)ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

Facebook Comments
Loading...