ចិនរកស៊ីជួញដូរគ្រឿងញៀននៅខេត្តព្រះសីហនុត្រូវចាប់ខ្លួន

0
1361

ព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានអោយដឹងថា នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនជាតិចិន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ២ករណី ៖

I-ករណីទី១: នៅថ្ងៃច័ន្ទ ១ រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិសក ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥:២០ នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនជាតិចិនចំនួន០២ នាក់ នៅពេលកម្លាំងចំរុះចុះត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះនៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន នៅក្នុងរថយន្ត ។

+ជនសង្ស័យឈ្មោះ ៖
១-ឈ្មោះ YANG REN CHEN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារខ្សាច់ស ជាអ្នកបើកបរ (ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។
២-ឈ្មោះ JIANG LIU YAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ជាអ្នករួមដំណើរ កាន់លិខិតឆ្លងដែនលេខ G61047083 មានសុពលភាព 05.04.2022 ទិដ្ឋាកាលេខ EI 01596117 មានសុពលភាព 21.02.2019 ។

+វត្ថុតាងដកហូតបាន :
– ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន ៤៣កញ្ចប់ ( ១កញ្ចប់ធំ និង៤២កញ្ចប់តូច )
– បំពង់សារ៉ាងមានពណ៌ក្រហមចំនួន ១៤
– ទូរសព្ឌចំនួន ០១ គ្រឿង
– រថយន្ត ១គ្រឿង ម៉ាក LEXUS 330

II-ករណីទី២: នៅថ្ងៃច័ន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិសក ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥:២០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ CUI YAN FEI ភេទប្រុស អាយុ ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB 5537894 មុខរបរ រកស៊ី កម្លាំងជំនាញបានឃាត់ខ្លួនជនជាតិចិននោះ នៅពេលដែលរូបគេបានទៅយករថយន្តនៅក្លឹបខារ៉ាអូខេ ស៊ីងតុហ្វាង (ទីតាំងដែលបានបង្ក្រាបករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី២៦.០៨.១៨ ) ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយមានការសង្ស័យ ក៍បានឃាត់ខ្លួន នាំទៅឆែកឆេររថយន្តរបស់ គាត់ រកឃើញនិងដកហូតវត្ថុតាងរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤ កញ្ចប់តូច
២-កាហ្វេចំនួន ០២ កញ្ចប់ដែលសង្ស័យជាសារធាតុញៀន
៣-ជញ្ជីងថ្លឹងចំនួន ០១
៤-ថង់សំរាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន

ករណីទាំងពីរខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

Facebook Comments
Loading...