ប្រធានាធិបតីបារាំង៖ សន្តិសុខរបស់EUមិនត្រូវបន្តពឹងផ្អែកតែទៅលើអាមេរិកទៀតទេ

0
1062

លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុងបាននិយាយកាលពីថ្ងៃទី២៧ខែសីហានេះថា សន្តិសុខរបស់ស ហគមន៍អឺរ៉ុបមិនត្រូវបន្តពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិកទៀតទេ ប៉ុន្តែពួកយើងត្រូវពិចារណាពង្រឹងសន្តិសុខដោ យធ្វើការជាមួយសមភាគីអឺរ៉ុបគ្នាឯងនិងជាមួយរុស្សីវិញ។

លោកបាននិយាយបន្តទៀតថា អឺរ៉ុបមិនអាចប្រគល់ការងារសន្តិសុខរបស់ខ្លួនទៅឲ្យអាមេរិកតែម្នាក់ឯងទៀតទេ។ ចាប់ពីពេលនេះទៅយើងគឺជាអ្នកទទួលខុសត្រូវ និងជាអ្នកធានាសន្តិសុខសហគមន៍អឺរ៉ុបនិងអធិបតីភាពអឺរ៉ុបដោយ ខ្លួនយើង។

ទាក់ទិនទៅនឹងការចាកចេញរបសើអង់គ្លេសពីសហគមន៍អឺរ៉ុបលោកម៉ាក្រុងបានបញ្ជាក់ថា បារាំងនៅតែរក្សាទំនា ក់ទំនងដ៏ខ្លាំងជាមួយអង់គ្លេសបន្តទៀត ប៉ុន្តែវាមិនមានតម្លៃបន្តិចណាទាល់តែសោះប្រសិនបើយើងរំលាយចោល សហគមន៍អឺរ៉ុបនោះ។យើងនៅតែធ្វើការឲ្យបានល្អជាមួយអង់គ្លេស រួមទាំងរុស្សីនិងទួគីផងដែរ៕

Facebook Comments
Loading...