បើកការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចហេង សំរិន

0
1054

ភ្នំពេញ: ការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាពញាចក្រីហេង សំរិនលើកទី២ឆនាំ
២០១៨បានបើកការប្រកួតជាផ្លូវការហើយ ។

លោកវង សូត្ររដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទាបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនេះ ។មានក្រុមបាល់ទាត់ចំនួន២១ចូលរួមហើយបែងចែកជា៤ពូលដែលពូលA ពូល B និងពូល D មាន៥ក្រុមចំពោះពូលC មាន៦ក្រុម ។

ក្រុមនីមួយៗអនុញ្ញាតឲ្យមានក្រុមកីឡាករអាជីពដែលកំពុងលេងក្នុងលីគកំពូល២រូប និង លេងក្នុងលីគ ២ចំនួន២រូបចូលលេង ។ ការអនុញ្ញាតឲ្យដាក់កីឡាករអាជីពបែបនេះគឺដើម្បីឲ្យកីឡាករអាជីពទាំងនៅជួយផ្ដល់នូវបទពិសោធន៍ដល់កីឡាករថ្មីៗ ក្មេងៗ ។

ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី២៦សីហាទៅនេះតាមការគ្រោងទុកនឹងបញ្ចប់នៅថ្ងៃទី២០តុលាឆ្នាំ២០១៨ខាងមុខនេះ ។សូមបញ្ជាក់ថាជានមួយនឹងការចូលរួមជាអធិបតីក្នុងការបើកការប្រកួតនេះលោកវង សូត្របានជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះចំនួន២០លានរៀល ។

នៅថ្ងៃសម្ភោធន៍បើកកម្មវិធីនេះដែរក៏មានការប្រកួតចំនួន២ដែរគឺពូA និង C ។ សម្រាប់ពូលAក្រុមTN កណ្ដាល FC ប្រកួតស្មើជាមួយក្រុមសម្ព័ន្ធ គ.ស.ន.ប.ក ក្នុងលទ្ធផល ១ ទល់ ១ ។ចំពោះពូល C វិញក្រុមពិស្ណុការប្រកួតឈ្នះក្រុមព្រះខ័នរាជស្វាយរៀង៣ ទល់២ ។

សម្រាប់ព្រឹត្តិការន៍នេះអ្នកដែលមានកំហុសពិន័យដោយកាតក្រហមត្រូវបង់ប្រាក់៤០.០០០រៀល កាតលឿង២០.០០០រៀល ។ក្រុមបានចំណាត់ថ្នាក់លេខ ១បានរង្វាន់៣២លានរៀល លេខ ២បាន២០លានរៀល និង លេខ ៣បាន១៤លានរៀល ។

ចំពោះរង្វាន់ដទៃទៀតនោះអ្នកចោទីល្អបាន២លានរៀល អ្នកទាត់បាល់បញ្ចូលទីច្រើនុជាងគេបាន២លានរៀលចំពោះក្រុមFair-Playបានរង្វាន់៦លានរៀល ។

Facebook Comments
Loading...