កិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍រូងភ្នំ ថាមហ្ហួង

0
1118

លោក Jinichi Honda (រូបឆ្វេង) អភិបាលក្រុង Tamura នៃខេត្ត Fukushima ប្រទេសជប៉ុន បានចងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរក្នុងខេត្ត ឈាងរ៉ៃ នៃប្រទេសថៃ ដើម្បីអភិវឌ្ឍរូងភ្នំ ថាមហ្លួង ដែលល្បីល្បាញដោយការជាប់អស់ច្រើនថ្ងៃនៃក្រុមយុវកីឡាករទាត់បាល់ថៃក្នុងទីនោះ ។

លោក Honda បានអោយដឹងថា នៅក្នុងតំបន់លោកមានរូងភ្នំដ៏ល្បីល្បាញ ២ ដែលអាចអូសទាញភ្ញៀវចំនួន ៣០ ម៉ឺននាក់ក្នុងមួយឆ្នាំៗ តែបច្ចុប្បន្នដោយមានឧបទ្ទវហេតុផ្ទុះរោងចក្រនុយក្លេអ៊ែរនៅ Fukishima មក ចំនួននេះបានធ្លាក់ចុះមកនៅត្រឹមតែ ២០ ម៉ឺននាក់តែប៉ុណ្ណោះ ។

កិច្ចសហប្រតិបត្តិការរវាងក្រុង Tamura ជាមួយភាគីថៃ គឺផ្តោតលើការគ្រប់គ្រងមូលដ្ឋាន និង ការពង្រឹងសុវត្ថិភាព ។

Facebook Comments
Loading...