ប្រជាពលរដ្ឋដែលនៅតាមមាត់ស្ទឹងព្រែកត្នោតមានការព្រួយបារម្មណ៏ខណះទឹកស្ទឹងឡើងខ្លាំងជាលើកទីពីរ….!

0
1550

កណ្ដាល៖ ប្រជាពលរដ្ឋដែលមានទីលំនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោតមានការព្រួយបារម្មណ៏យ៉ាងខ្លាំងកណះទឹកឡើងយ៉ាងកំហុគជាលើកទីពីរ។

ដោយស្ថានភាពនៃខេត្តមួួយចំនួនមានភ្លៀងធ្លាក់ខ្លាំងបានធ្វើអោយទឹកស្ទឹកព្រែកត្នោតហក់ឡើងយ៉ាងគំហុគដោយឡែកទឹកក្នុងអាង៧មករាទឹកមានកម្ពស់
មុខទ្វារ 5,84មនឹង1,04ម លើកំរឹតកម្ពស់ទំនប់បង្ហៀរបើកទ្វារធំកម្ពស់ 3,0ម ហើយបើកសន្ទុះ ទ្វារទាំង4សន្លឹកធៀបកម្ពស់ទឹកមុខទ្វារ និងក្រោយទ្វារ 0,29មធៀបកម្ពស់ទឹកជំនន់ហូរលើទំនប់បង្ហៀរក្នុង ខែកក្កដានៅទាបជាង 0,43ម។

កម្ពស់ទឹកស្ទឹងព្រែកត្នោត ពីទីតាំងទៀតទឹកមានកំពស់ស្ថានីយ៍ពាមឃ្លៃ 6,70មលើ0,30មបើ ធៀបព្រឹកម្សិលមិញទំនប់រលាំងជ្រៃទឹកមានកម្ពស់មុខទ្វារ 6,88ម លើ0,12ម ក្រោមកំរឹតកម្ពស់ទ្វារបិទ/ បើកទ្វារធំកម្ពស់ 5មx1សន្លឹក 3មx2សន្លឹក និង 2មx2សន្លឹក។

លោកអ៊ូចសាវឿនអភិបាលរងស្រុកកណ្ដាលស្ទឹងបានប្រាប់ភ្នាក់ងារយើងអោយដឹងថា៖ទឹកជំនន់លើទី2បានលិចប៉ះពាល់ស្រូវចំនួន5ឃុំ
1 ឃុំដើមឫសប៉ះពាល់ចំនួន623ហិកតា
2 ឃុំអន្លង់រមៀតប៉ះពាល់ចំនួន34ហិកត
3 ឃុំជើងកើបប៉ះពាល់ចំនួន48ហិកតា
4 ឃុំគោកត្រប់ប៉ះពាល់ចំនួន70ហិកតា
5 ឃុំបឹងខ្យាងប៉ះពាល់ចំនួន70ហិកតា
សរុបចំនួន 845ហិកតា។

លោកបានបន្តទៀតថានៅខណះនេះផងដែរអជ្ញាធរស្រុកនៅតែបន្តតាមដានពីស្ថានទឹកជាក់ស្តែងនឹងត្រៀមជំលាស់ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្តិភាពនៅក្នុងករណីមានគ្រោះអាសន្នកើតឡើងក្នុងប្រការណាមួយ៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...