តើកម្ពុជាមានឱកាសដណ្ដើមមេដាយឬទេ ?

0
1097

ភ្នំពេញ៖ ក្នុងខណៈដែលកីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ីចាញ់នៅវគ្គ៨នាក់ចុងក្រោយនោះបានធ្វើឲ្យលេចចេញជាសំណួរជាច្រើនថាតើកម្ពុជានៅមានប្រភេទកីឡាណាដែលមានសង្ឃឹមដណ្ដើមបានមេដាយឬទេ ?

តេក្វាន់ដូ បើនិយាយដោយឡែកគឺកីឡាការិនីស៊ន សៀវម៉ីជាជាក្ដីសង្ឃឹមខ្លាំងជាងគេរបស់កម្ពុជាក្នុងការប្រជែងយកមេដាយក្នុងការប្រកួតកីឡាអាស៊ីលើកទី១៨ដែលកំពុងធ្វើនៅទីក្រុ្ងងហ្សាការតា និង ប៉ាឡាំបាងសាធារណរដ្ឋឥណ្ឌូនេស៊ី ។

ប្រមុខអូឡាំពិកកម្ពុជាលោកថោង ខុនបានអះអាងមុនពេលចេញដំណើរទៅចូលរួមពិធីសម្ភោធន៍បើកការប្រកួតកីឡាអាស៊ីនៅឥណ្ឌូនេស៊ីថាប្រឹត្តិការណ៍លើកនេះកម្ពុជាសង្ឃឹមថានឹងរកបានមេដាយមាសលើសពី២គ្រឿង ។ ប្រភេទកីឡាដែលជាទីសង្ឃឹមនោះមានតេក្វាន់ដូ ម៉ូតូទឹក ជីជីតស៊ី សូហ្វតិន្នីស ។
លោកបានបញ្ជាក់ថាអ្វីៗគឺសុទ្ធតែជាកម្រោងនិងការប្ដេជ្ញាចិត្ត ។កាលពីឆ្នាំ២០១៤កម្ពុជាបានកំណត់ទឹសដៅ ថានឹងរកមេដាយមាសឲ្យបានមួយគ្រឿងហើយកាលនោះកម្ពុជាធ្វើបានមែន ។

សម្រាប់ឆ្នាំ២០១៨នេះ កម្ពុជាបានដាក់ទិសដៅស្វែងរកមេដាយមាសឲ្យបានលើសពី២គ្រឿង ។
ពេលនេះសៀវម៉ីចាញ់មែនតែកម្ពុជាបានបញ្ជូនកីឡាចំនួន១៣ប្រភេទទៅចូលរួមហេតុនេះអ្វីៗនៅមិនទាន់អស់សង្ឃឹមនោះឡើយ ។

បើតាមគេហទំព័រផ្លូវការ Asian Games នោះឲ្យដឹងថាចំនួនមេដាយពេលនេះចិននៅឈរលំដាប់ទី១ជប៉ុនឈរឈរនៅលំដាប់ទី២ សាធរណរដ្ឋកូរេឈរនៅលំដាប់ទី៣ និងម្ចាស់ផ្ទះឥណ្ឌូនេស៊ីឈរនៅលំដាប់ទី៤ ។ នេះគ្រាន់តែជាស្ថិតិបណ្ដោះអាសន្នតែប៉ុណ្ណោះ ។

Facebook Comments
Loading...