គឹម សុខ កំពុងរកក្រឡាផ្លូវទៅគុកទៀតហើយ

0
1225

ភ្នំពេញ៖ ខ្លួនទើបចេញពីគុកមិនទាន់បានប៉ុន្មានផង មកពុលទឹកមាត់ជាមួយអ្នកព័ត៌មានបរិហារកេរ្តិ៍ « ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដែលកំពុងត្រៀមបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុនសែន ហើយមានការចូលរួមគាំទ្រពីបណ្តាមេដឹកនាំគណបក្សនយោបាយចំនួន១៦បក្សថាជា «ក្រុមប្រឹក្សាក្រោលគោ »។ នេះគឺជាការប្រមាថដល់ស្ថាប័នជាតិមួយយ៉ាងធ្ងន់ធ្ងរបំផុតរបស់លោកគឹម សុខ ។

សមាសភាពក្នុង« ឧត្តមក្រុមប្រឹក្សាជាតិ » នេះគឺសុទ្ធតែជាប្រធានគណបក្សនយោបាយ ហើយបង្កើតឡើងដោយព្រះរាជក្រឹត្យ តែបែរជាលោកគឹម សុខប្រៀបទៅនឹងសត្វធាតុទៅវិញ ! តើនេះឬដែលហៅថាសេរីភាពបញ្ចេញមតិរបស់គឹម សុខ ? ។ ប្រសិនបើគឹម សុខពិតជាចង់ប្រើប្រាស់សេរីភាពក្នុងនាមជាអ្នកវិភាគនយោបាយសង្គមឯករាជ្យមែននោះ លោកគឹមសុខអាចយកពាក្យផ្សេងពីនេះមកប្រើបាន មិនមែន « ប្រមាថ » បែបនេះឡើយ ! ។

ការប្រើពាក្យបែបនេះក្រៅតែប្រមាថដល់ « ឧត្តមប្រឹក្សាជាតិពិគ្រោះនិងផ្តល់យោបល់ » ក៏ជាការប្រមាថដល់សិទ្ធិនយោបាយបាយរបស់អ្នកនយោបាយទាំងអស់ដែលបានចូលរួមនេះដែរ ។ នេះហើយចរិតរបស់មនុស្សបង្កហេតុ ។

Facebook Comments
Loading...