ទេព វន្នី សន្យាបន្តការប្រយុទ្ធទៅមុខទៀត

0
1355

ភ្មំពេញ– អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីបឹងកក់ ដែលត្រូវបានព្រះមហាក្សត្រលើកលែងទោស និងដោះលែងឲ្យចេញពីពន្ធនាគារកាលពីថ្ងៃទី២០ ខែសីហា បានអះអាងថា អ្នកស្រីនៅតែបន្តធ្វើការតស៊ូទៅមុខទៀត ដើម្បីអ្នករស់នៅក្នុងសហគមន៍បឹងកក់ទទួលបានសិទ្ធកាន់កាប់ដីរបស់ខ្លួនមកវិញ ។

អ្នកស្រីក៏បានសន្យាចែក រំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនជាមួយសហគមន៍ទំនាស់ដីធ្លីដទៃទៀតនៅទូទាំងប្រទេស ។ ជាមួយនឹងការសន្យានេះ អ្នកស្រី ទេព វន្នី បាននិយាយថា វាហាក់ដូចជាយឺតពេលបន្តិច ដោយសារខ្ញុំបានស្ថិតនៅក្នុងពន្ធនាគារអស់រយៈពេលជាង ២ឆ្នាំ ប៉ុន្តែទោះយ៉ាងណា ខ្ញុំមិនដែលភ្លេចការតស៊ូនេះឡើយ ។

ចំណែកលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា ការដោះលែងអ្នកទោសទាំងនេះ បានបង្ហាញអំពីសណ្តានចិត្តល្អរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកតែងតែជួយប្រជាជនខ្មែរទាំងអស់ ដោយ មិនលំអៀង បើទោះបីជាអ្នកទាំងនោះធ្លាប់បានជេរប្រមាថមាក់ងាយដល់រូបសម្តេចក៏ដោយ ។

Facebook Comments
Loading...