អាយុទើបទេ៦ឆ្នាំ តែមានស្បែកជ្រីវជ្រូញដូចមនុស្សអាយុ៧០ឆ្នាំ

0
2192

កាហ្សាក់ស្ថាន ៖ ក្មេងប្រុស Yernar Alibekov មកពីទីក្រុង Astana នៃប្រទេសកាហ្សាក់ស្ថាន ដែលមានស្បែកជ្រីវជ្រួញ ដូចមនុស្សចាស់ នៅអាយុត្រឹម៦ឆ្នាំ ដោយសារតែអាការដ៏កម្រមួយ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ Ehlers-Danlos រយៈពេលមួយខែ ក្រោយពេលកើត

អ្នកស្រី Zibensa Tulepbergenova ជាម្ដាយរបស់ Yernar បាននិយាយថា ការវះកាត់បន្តឹងស្បែក ត្រូវបានអនុញ្ញាតសម្រាប់តែមនុស្សអាយុ ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។ ប៉ុន្តែអ្នកស្រីបន្ថែមថា រដ្ឋបាលមន្ទីរពេទ្យក្នុងស្រុក បានសម្រេចចិត្តល្មើសច្បាប់នេះ។

ក្មេងប្រុស Yernar នឹងទទួលបានការវះកាត់ដោយឥតគិតថ្លៃ ប្រសិនបើរង់ចាំរហូតដល់អាយុ ១៨ឆ្នាំ ប៉ុន្តែឪពុកម្ដាយមិនអាចទ្រាំមើលកូនបែបនេះឡើយ ហើយបានសម្រេចចិត្តចំណាយលុយជាង ៣០០ដុល្លារ ដើម្បីឲ្យ Yernar ទទួលបានការវះកាត់តែម្ដង។ លុយនេះត្រូវបានរៃអង្គាសដោយអ្នកស្ម័គ្រចិត្ត និងមិត្តភ័ក្ដិ ដោយសារតែលុយសម្រាប់ថ្លៃព្យាបាល មានចំនួនច្រើនពេកចំពោះក្រុមគ្រួសាររបស់ Yernar។

គួរបញ្ជាក់ថា អាការដ៏កម្រនេះកើតឡើងលើមនុស្សតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោម ៥០ ០០០នាក់៕

Facebook Comments
Loading...