ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា

0
1274

កំពង់ចាម៖ នាព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៨ លោកជំទាវ ពុំ ចាន់ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងលោកជំទាវ អ៊ូរ ធីតាពៅ រួមដំណើរដោយ លោក-លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហម ព្រមទាំងមន្រ្តីក្រុមប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះសូទិន ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១៦៥៩ គ្រួសារ ឃុំកំពង់រាប ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេចកិត្តិ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេសត្រូវយកចិត្តទុកដក់ចំពោះកូនតូចៗ ក៏ដូចជាប្រុងប្រយ័ត្នចំពោះសត្វអសេរពិសដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

អំណោយផ្តល់ជូនរួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងឃីតមួយកញ្ចប់ ៕

Facebook Comments
Loading...