ស្ត្រីកូរ៉េម្នាក់ជាប់ពន្ធនាគារ១០ខែពីបទលួចបង្កប់កាមេរ៉ាថតរូបប្រុសស្រាត

0
2814

នៅក្នុងលោកនេះសម្បូរណ៍រឿងចម្លែកៗណាស់…វាធ្លាប់តែបុរសៗទេជាអ្នកលេងល្បែងនេះ ប៉ុន្តែឥឡូវនេះវាបែរជាស្ត្រីទៅវិញជាអ្នកធ្វើ។

តាមកាសែតកូរ៉េខាងត្បូងបានផ្សាយនាពេលកន្លងទៅនេះថា ស្ត្រីកូរ៉េខាងត្បូងម្នាក់មានអាយុ២៥ឆ្នាំ ដែលជាតារាម៉ូដែលផងនោះត្រូវបាតុលាកាទីក្រុងសេអ៊ូលផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ខែពីបទបានលួចថតប្រុសៗស្រាតដោយកាមេរ៉ាលួចបង្កប់។

ការផ្តន្ទាទោសនេះគឺជារឿងកម្រនិងបង្កឲ្យមានកំហឹងនៅក្នុងចំណោមសាថារណៈជនយ៉ាងខ្លាំងដោយចោទថាវាជាសាលក្រមស្តងដារ២នៅក្នុងសំណុំរឿងបង្កប់កាមេរ៉ាលួចថតអំពើអាសគ្រាមបែបនេះ ។កន្លងទៅបុរសៗតែងប្រព្រឹត្តអំពើបែបនេះទៅលើពួកស្រីៗប៉ុន្តែកម្រថាមានទោសកំហុសណាស់។

នៅក្នុងប្រទេសកូរ៉េខាងត្បូងតែងមានករណីបែបនេះកើតឡើង៦០០០ដងក្នុងមួយឆ្នាំហើយ៨០%ជនរងគ្រោះគឺជានារី។កាម៉ារាបែបនេះគេច្រើនបង្កប់នៅក្នុងបន្ទប់ទឹក ក្នុងខោអាវដែលព្យួរលក់ក្នុងហាង កន្លែងហាត់ប្រាណឬកន្លែងហែលទឹកជាដើម។

ទេសចរខ្មែរទៅលេងនៅប្រទេសកូរ៉េសូមប្រយត្ន័ពីរឿងនេះផងព្រោះករណីបែបនេះសម្បូរណ៍ណាស់៕

Facebook Comments
Loading...