សាច់សត្វព្រៃជាង៦០គីឡូក្រាមត្រូវមន្រ្តីជំនាញ និងសមត្ថកិច្ចធ្វើការដុតកំទេចចោល

0
1538

ខេត្តមណ្ឌលគិរី ៖ នេះជាលើកទី២ហើយដែលសមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ព្រមទាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WILDLIIFEALLIANCEបានធ្វើការចាបបង្រ្កាបដល់ក្នុងផ្ទះថៅកែរកស៊ីជួញដូរសត្វព្រៃជើងចាស់ចំនួន២នាក់។ប្រតិបត្តិការចុះបង្រ្កាបខាងលើបានធ្វើឡើងនៅក្នុងផ្សារក្រុងសែនមនោរម្យកាលពីថ្ងៃទី០៨ខែសីហាឆ្នាំ២០១៨ម្សិលមិញនេះ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីជំនាញបានចុះឃាត់ចាប់សត្វព្រៃនៅទីតាំងចំនួន២កន្លែង ប្រមូលបានសាច់សត្វព្រៃប្រមាណ៦៧.៧គីឡូក្រាម ដោយឃាត់អ្នកលក់ដូរសាច់សត្វព្រៃចំនួន២នាក់់ នៅទីតាំងនៅចំណុចផ្សារគុម្ពប្ញស្សី ម្ចាស់ឈ្មោះ សោម គឹម សាង ភេទ ស្រី អាយុ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាអ្នកលក់ដូរ ស្ថិតនៅភូមិ កណ្តាល សង្កាត់ ស្ពានមានជ័យ ក្រុង សែនមនោរម្យ ជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចចុះបង្ក្រាបកាលពី៥ខែមុន និងម្នាក់ទៀតឈ្មោះ សាំង វុទ្ធី ភេទប្រុស មានទីលំនៅភូមិដើមស្រល សង្កាត់មនោរម្យ ។

បើតាមមន្ត្រីជំនាញបានឲ្យដឹងបន្ថែមថា សត្វព្រៃដែលចាប់បានរួមមាន សត្វកាំប្រម៉ា៧.២០គីឡូ សាច់ជ្រូកព្រៃជាង៤០គីឡូ ក្តាន់ញ៉ែង៥ក្បាលស្មើរនិង៧.៥០គីឡូ សាច់ឈ្លូស១៦គីឡូ ក្រពះប្រម៉ាចំនួន០២ ។

បច្ចប្បន្ន អ្នកលក់ជួញដូរសាច់សត្វព្រៃទាំង២ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការពិន័យជាមួយទឹកប្រាក់សរុបចំនួន៧លាន៥សែន៤ម៉ឺន៤ពានរៀល រួចធ្វើការដោះលែងអោយមកផ្ទះវិញ ចំណែកសាច់សត្វព្រៃបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ធ្វើការដុតកំទេចចោល ។

លោកជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យបានឲ្យដឹងថា ចំពោះស្ត្រីខាងលើមិនត្រូវបានបញ្ជូនទៅសាលាដំបូងទេ ព្រោះបទល្មើសនេះជាប្រភេទសត្វព្រៃធម្មតា ដោយមិនចាត់ចូលជាប្រភេទសត្វកម្រ។

លោកបានបញ្ជាក់ទៀតថា ករណីនេះត្រឹមតែពិន័យអន្តរកាលប៉ុណ្ណោះ ដូច្នេះត្រូវអោយម្ចាស់ដែលលក់សត្វព្រៃ វិលត្រឡប់មកលំនៅដ្ឋានវិញ និងត្រូវបញ្ឈប់សកម្មភាពជួញដូរសត្វព្រៃនេះបន្តទៅទៀត។

ប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យបានលួចបង្ហើបថា ស្ត្រីឈ្មោះ សោម គឹមសាង លើកមុនត្រូវបានចាប់បង្រ្កាបម្តងហើយ តែនៅបន្តសកម្មភាពនេះដដែល ឥឡូវចាប់បង្រ្កាបបានទៀត មន្រ្តីជំនាញគ្រាន់តែពិន័យអន្តរកាលបង់ផាកពិន័យ អញ្ចឹងសកម្មភាពនេះនឹងបន្តសកម្មេនះបន្តទៅទៀត ដើម្បីស្រងដើមមកវិញ៕ ដោយ៖មនោរម្យ

Facebook Comments
Loading...