អាជ្ញាធរខេត្ត ត្បូងឃ្មុំជូនដំណឹងដល់មន្រ្តីពាក់ព័ន្ធត្រៀមសង្គ្រោះពលរដ្ឋ ខណៈកម្ពស់ទឹកដល់កំរិតប្រកាសអាសន្ន

0
1191

ត្បូងឃ្មុំ ៖ មកដល់រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៨នេះកម្ពស់ ទឹកទន្លេមេគង្គក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ បានហក់ឡើងដល់កំរិត ត្រូវប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នហើយពោលគឺមានកម្ពស់ ១៥,២០ ម៉ែត្រ ហេីយនៅម៉ោង៧ព្រឹកថ្ងៃទី៩ ខែសីហា ទឹកឡេីងកម្ពស់ ១៥,២២ ម៉ែត្រ នេះបើតាមការជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ។ ជាមួយនឹងកម្ពស់ទឹកត្រូវប្រកាស អាសន្នឲ្យមានការប្រុងប្រយ័ត្ននេះអភិបាលស្រុកត្បូងឃ្មុំ ដែលជា ស្រុករងផលប៉ះពាលដោយ ជំនន់ទន្លេមេគង្គបានជូនដំណឹងដល់ មន្រ្តីពាក់ព័ន្ធក្នុងស្រុកទាំងមូល រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងទន្លេ ត្រូវយកចិត្តទុកដាក់បង្កើនស្មារតីប្រុងប្រ យ័ត្ន ត្រៀមលក្ខណៈបង្ការ ឆ្លើយតប សង្គ្រោះ និងការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទះសម្បែង ដោយមិនត្រូវធ្វេសប្រហេស ឬ ប្រថុយ ប្រថាន ក្នុងនោះពេលធ្វើដំណើត្រូវប្រុងប្រយ័ត្ន កូនចៅមិនត្រូវ បណ្តោយឲ្យលេងទឹងដែលងាយគ្រោះថ្នាក់នោះទេ ។

ជាមួយគ្នានោះអាជ្ញាធរគ្រប់ថ្នាក់ មន្រ្តីជំនាញពាក់ព័ន្ធ និងកង កម្លាំងប្រដាប់អាវុធទាំងអស់ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីសង្រ្គោះប្រជាពលរដ្ឋក្នុងពេលមានករណីគ្រោះអាសន្នកើតឡើង។

សូមជម្រាបថាខេត្តត្បូងឃ្មុំមានស្រុកចំនួន២ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំ២០១៨នេះ នោះគឺស្រុកក្រូចឆ្នារ និងស្រុកត្បូងឃ្មុំ។ បើតាមរបាយការរបស់អាជ្ញាធរខេត្តបានឲ្យ ដឹង ថាទឹកឡើងជនលិចប៉ះពាល់ដំណាំកសិផល ក្នុងស្រុកក្រូចឆ្មារ ដូចជាពោត ៩៨៦ ហិចតា ខូចខាត ៨៤៧ ហិចតា។ ដំណាំស្រូវប៉ះ ពាល់៣២០ ហិចតា ខូចខាត ២៤ ហិចតា។ ដំណាំដំឡូងមីប៉ះ ពាល់២៦ហិចតា ខូចខាតទាំងស្រុង ។ ដំណាំបន្លែបង្ការ ២៤ហិចតា ខូចខាត ទាំង២៤ ហិចតា។ ចំណែកស្រុកត្បូងឃ្មុំដំណាំប៉ះពាល់ ៦៤៨ ហិចតា ខូចខាត ២១៨ ហិចតា និងបន្លែ៧ ហិចតាខូចខាត់ ទាំង៧ហិចតា ។ ស្រុកត្បូងឃ្មុំមានឃុំចំនួន៣ ដែលរង ផលប៉ះ ពាល់ដោយសារទឹកទន្លេមេគង្គ គឺឃុំជីរោទី១ ឃុំបឹងព្រួល និងឃុំទន្លេបិទ ដែលមានប្រជាពលរដ្ឋសរ៉ុបចំនួន ៦១០៩ គ្រួសារ ហើយត្រូវជម្លៀសប្រជាពលរដ្ឋ និងសត្វ ពាហនៈមករស់នៅ បណ្តោះអាសន្នតាមទួល សុវត្ថិភាពចំនួន ១៤៤២ គ្រួសារ រួមជាមួយ សត្វពាហនៈចំនួន១៩២២ក្បាល។

ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាត ក្រហមកម្ពុជា ប្រជាពលរដ្ឋដែលរងគ្រោះបានទទួ អំណោយ កាកបាតក្រហម ដោយផ្ទាល់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយក្នុង នោះអាជ្ញាធរឃុំក៏កំពុងចុះតាមដានយ៉ាងសកម្មតាមភូមិដែលកំពុង ជនលិចផងដែរ ។

សូមជម្រាបដែរថា ដើម្បីសំរួលដល់ការងារបស់មន្រ្តីនគរបាល តាមប៉ុស្តិ៍រដ្ឋបាល លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរ បាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែសីហា បាននាំយកអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅប្រគល់ជូនមន្រ្តី ប៉ុស្តិ៍រដ្ឋបាលចំនួន ៦ឃុំ នៅក្នុងស្រុកក្រូចឆ្នារ និងស្រុកត្បូងឃ្មុំដែល កំពុងជនលិច ៕

Facebook Comments
Loading...