ឆក់ត្រី មិនប្រយ័ត្ន ឆក់ស្លាប់ខ្លួនឯង

0
1414

កំពង់ចាម ៖ តាមសេចក្តីរាយការណ៍មកថា នៅថ្ងៃទី៧ ខែសីហា២០១៨ វេលាម៉ោង៨ព្រឹក នៅចំណុចវាលខាងត្បូងភូមិកំប៉ាល ឃំុសណ្តែក ស្រុកបាធាយ ចំងាយ៥០០ម៉ែត្រ បានប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងស្រែមានទឹកដោយមានឧបករណ៍ឆក់ត្រីមួយសំរាប់ នៅជាប់នឹងខ្លួនផងដែរ ។

សេចក្តីរាយការណ៍បានឱ្យដឹងថា សាកសព ដែលគេប្រទះឃើញនោះមានឈ្មោះ ចែម រិទ្ធ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំប៉ាល ឃំុសណ្តែក ស្រុកបាធាយ ។

បើតាមសាច់ញាតិបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានចេញទៅឆក់ត្រីកាលពីយប់ថ្ងៃទី៦ ខែសីហា២០១៨ នៅចំណុចកើតហេតុខាងលើ ហើយក៏ត្រូវឧបករណ៍ឆក់ត្រី ឆក់ខ្លួនឯងស្លាប់តែម្តង ដោយគ្មានអ្នកណាជួយទាន់ឡើយ។

បើតាមការពិនិត្យពីសមត្ថកិច្ចជំនាញ លើសាកសព ផ្នែកក្បាល ក ដងខ្លួន និងអវយវៈ ពំុមានស្នាមបែកឬបាកឆ្អឹងឡើយ។ ហើយនៅបាតដៃខាងស្តាំមានស្នាមខ្លោច១កន្លែងមានទំហំ៤ស.ម×២ស.ម។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ឈ្មោះ ចែម រិទ្ធ គឺពិតជាស្លាប់ ដោយសារឧបករណ៍ឆក់ត្រីរបស់ខ្លួនឯងពិតប្រាកដមែន។

ក្រោយពីពិនិត្យរួច សាកសពបានប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...