លទ្ធផលរត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរឆ្នាំ2018

0
922

ភ្នំពេញ: ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរដែលធ្វើនៅថ្ងៃទី៥សីហានាតំបន់រមណីយដ្ឋានអង្គរ មានអ្នកចូលរួមរត់ចំនួនជាង៣.០០០នាក់គឺកើនលើសឆ្នាំកន្លងមកជាង១៥ភាគរយ ។

ចំពោះលទ្ធផលវិញនោះវិញ្ញាសារត់ម៉ារ៉ាតុង(៤២,១៩៥គីឡូម៉ែត្រ)បុរសចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករកម្ពុជាម៉ា វីរ៉ូដែលរត់ក្នុងថិរវេលា២ម៉ោង៥៦នាទី២៤វិនាទី ។ លេខ ២កីឡាករមកពីប្រទេសជប៉ុនKawamoto Kojiរត់ក្នុងថិរវេលា២ម៉ោង៥៨នាទី៥០និងលេខ៣កីឡាករមកពីជប៉ុនដែរឈ្មោះOta Yugoរត់ក្នុងថិរវេលា៣ម៉ោង០៧នាទី៥៦វិនាទី ។

រត់ម៉ារ៉ាតុងនារីចំណាត់ថ្នាក់លេខ ១ កីឡាការិនីHamill Jill រត់ក្នុងថិរវេលា៣ម៉ោង០៦នាទី៥៨វិនាទី លេខ២កីឡាការិនីHumforol Amy រត់ក្នុងថិរវេលា៣ម៉ោង២៥នាទី៣៨ និង ចំណាត់ថ្នាសក់លេខ ៣ កីឡាការិនីEaston Sarahរត់ក្នុងថិរវេលា៣ម៉ោង៣៣នាទី៤៤វិនាទី ។ពួកគេទាំង៣រូបមកពីចក្រភពអង់គ្លេសជាមួយគ្នា ។
វិញ្ញាសារត់ពាក់កណ្ដាលម៉ារ៉ាតុង(២១គីឡូម៉ែត្រ)បុរសចំណាត់ថ្នាក់លេខ១ កីឡាករកម្ពុជាវ៉ាន់ ភារ៉ារត់ក្នុងថិរវេលា១ម៉ោង២១នាទី៣៧វិនាទីលេខ២កីឡាករចិនTam Tszhong រត់ក្នុងថិរវេលា១ម៉ោង២៣នាទី៥៥វិនាទី និង លេខ៣កីឡាករចិនដែរនោះឈ្មោះWang Zhen រត់ក្នុងថិរវេលា១ម៉ោង៣០នាទី៥៣វិនាទី ។

រត់ពាក់កណ្ដាលម៉ារ៉ាតុងនារីចំណាត់ថ្នាក់លេខ ១ កីឡាការិនីSasaki Natsuko មកពីប្រទេសជប៉ុនរត់ក្នុងថិរវេលា១ម៉ោង៣៩នាទី៥៨វិនាទី ។ លេខ ២កីឡាការិនីGao Rui មកពីប្រទេសចិនរត់ក្នុងថិរវេលា១ម៉ោង ៤៥នាទី ០៤វិនាទី ។ លេខ ៣កីឡាការិនីGawasawa Ayumi មកពីជប៉ុនរត់ក្នុងថិរវេលា១ម៉ោង៥០នាទី៣២វិនាទី ។
រត់១០គីឡូម៉ែត្របុរស ចំណាត់ថ្នាក់លេខ ១ កីឡាករមកពីប្រទេសអេត្យូពីTamiru Andarge Ayal រត់ក្នុងថិរវេលា៣៦នាទី៣៥វិនាទី ។លេខ ២កីឡាករកម្ពុជាកាំង ធឿនរត់ក្នុងថិរវេលា៣៧នាទី២០វិនាទី និង លេខ ៣កីឡាករកម្ពុជាឃ្លាំង បេប៊ុណ្ណារ៉ារត់ក្នុងថិរវេលា៣៨នាទី០៩វិនាទី ។

រត់១០គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ ១ កីឡាការិនីកម្ពុជាហេង ម៉ីជូរត់ក្នុងថិរវេលា៤៧នាទី២៨វិនាទី លេខ ២កីឡាការិនីជប៉ុន Matsugi Minaរត់ក្នុងថិរវេលា៤៩នាទី៣៨វិនាទី និង ចំណាត់ថនាក់លេខ ៣ កីឡាការិនីចិន Sun Haw Wanរត់ក្នុងថិរវេលា៤៩នាទី៥៨វិនាទី ។

Facebook Comments
Loading...