ការបោះឆ្នោតដ៏ចលាចលនៅហ្សីមបាវ៉េ-ប្រធានាធិបតីអំពាវនាវឲ្យមានការឯកភាពជាតិ

0
1153

លោក Emmerson Mnangagwa នៅថ្ងៃទី៤ខែសីហានេះបាននិយាយថា គាត់នឹងក្លាយជាមេដឹកនាំ សម្រាប់ប្រជាជនហ្សីមបាវ៉េទាំងមូលហើយបានអំពាវនាវឲ្យមានការឯកភាពជាតិបន្ទាប់ពីរូបគាត់បាន ឈ្នះការបោះឆ្នោតដើម្បីក្លាយជាប្រធានាធិបតី ហើយដែលមេដឹកនាំបក្សប្រឆាំងបានពន្យុះប្រជាជន ឲ្យធ្វើបាតុកម្មតវ៉ាដោយចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត។

លោកប្រធានាធិបតីបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ហើយបានសន្យាឲ្យមានការស៊ើបអង្កេតក្នុង ជួរយោធាបន្ទាប់ពីមានមនុស្ស៦នាក់បានស្លាប់នៅក្នុងការតវ៉ាដ៏ហឹង្សាក្រោយពីការបោះឆ្នោត។

ចំណែកឯមេដឹកនាំបក្សប្រឆាំងលោកNelson Chamisaបានពណ៌នាជោគជ័យរបស់លោកប្រធានា ធិបតីថាជារដ្ឋប្រហារប្រឆាំងទៅនឹងឆន្ទៈប្រជាជនហ្ស៊ីមបាវ៉េ។នេះជាការបោះឆ្នោតលើកដំបូងហើយ ក្រោយពីមានការកាន់អំណាចដ៏យូរអង្វែងរបស់លោករ៉ូបើត មូហ្កាបេរហូតដល់លោកត្រូវបណ្តេញចេញពីតំណែង៕

Facebook Comments
Loading...