ជ្រូកជាង១០០០ក្បាលនៅប្រទេសថៃឆ្លងជម្ងឺ…មន្ត្រីខ្មែរនៅតាមព្រំដែនត្រូវប្រុងប្រយត្ន័ផង

0
1987

យោងទៅតាមនាយកដ្ឋានបសុសត្វរបស់ប្រទេសថៃបានឲ្យដឹងថា សត្វជ្រូករស់ប្រមាណ១០០០ក្បា លដែលឆ្លងជម្ងឺត្រូវបានគេចាប់ចេញពីកសិដ្ឋាន២កន្លែងនៅក្នុងស្រុកMuangដែលបង្កជាក្តីកង្វល់មួយសម្រាប់ការផ្គត់ផ្គង់សាច់នៅក្នុងតំបន់នោះ។

មន្ត្រីពេទ្យសត្វជាង១០០នាក់ក៏ត្រូវបានដាក់ពង្រាយនៅក្នុងកសិដ្ឋាន៥កន្លែងនិងទីសត្តឃាតដែលនៅក្បែរនោះទៀតដើម្បីត្រួតពិនិត្យមើលសភាពជម្ងឺរបស់សត្វជ្រូកកាលពីថ្ងៃពុធម្សិលមិញនេះ។នៅ ក្នុងកសិដ្ឋានទាំង៥កន្លែងនោះមានជ្រូកសារុប៧៦៥៩ក្បាល។ជ្រូកដែលគេពិនិត្យឃើញថាមានជម្ងឺ នោះគឺវាបានឆ្លងមេរោគBeta-agonist និង Salbutamol ។ការពិនិត្យស្រាវជ្រាវនឹងធ្វើឡើងនៅខេត្ត មួយចំនួនទៀតនៅក្នុងប្រទេសថៃ។

នៅពេលដែលប្រទេសថៃមានបញ្ហាយ៉ាងដូច្នេះហើយ មន្ត្រីខ្មែរដែលនៅតាមព្រំដែនក៏ត្រូវមានវិធាន ការរឹតបន្តឹងការនាំចូលសាច់ជ្រូកពីប្រទេសថៃដែរ ជៀសវាងការឆកល្វែងណាមួយបង្កឲ្យមានគ្រោះ ថ្នាក់ដល់សុខភាពប្រជាជនយើង៕

Facebook Comments
Loading...