(ទាន់ហេតុការណ៍) : ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នហើយ

0
1626

ខេត្តស្ទឹងត្រែង​ ៖ មកដល់ម៉ោង ៥ ល្ងាចថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង បានហក់ឡើងដល់កម្ពស់ ១១,៥០ ម ដែលជាកម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នហើយ ។ ការហក់ឡើងនៃទឹកទន្លេសេកុងនាល្ងាចនេះ មានសភាពកាន់តែឆាប់រហ័ស ។ ជាមួយគ្នានេះ ការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក៏កំពុងធ្វើឡើងយ៉ាងញាប់ដៃញាប់ជើងពីសំណាក់អាជ្ញាធរខេត្តផងដែរ ។

Facebook Comments
Loading...