ការបាក់ទំនប់ទឹកនៅឡាវមិនបានធ្វើឲ្យទឹកទន្លេមេគង្គនៅកម្ពុជាឡើងខ្លាំងទេ ពីពេលនេះដល់ដំណាច់ខែកក្កដាកម្ពុជាមានភ្លៀងខ្សោយ

0
1443

ទឹកមកពីការបាក់ទំនប់វារីអគ្គិសនីវសេពាមសេណាមណយ នៅក្នុងប្រទេសឡាវបានបង្កឲ្យមានការលិចលង់តាមបណ្តោយសងខាងទន្លេ សេសានក្នុងប្រទេសកម្ពុជា តែមិនបានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង ខ្លាំងបង្កជាជំនន់ទេ។ ឯស្ថានភាពអាកាសធាតុវិញ ចាប់ពេលនេះដល់ ដំណាច់ខែកក្កដាមានសភាពធូរស្រាលច្រើនពោលគឺភ្លៀងខ្សោយគ្មានជំនន់ទឹកភ្លៀងនិងជំនន់ទឹកទន្លេទេ។ ​នេះបើតាមលោកចាន់ យុត្ថា​អ្នកនាំពាក្យនិងជានាយកខុទ្ទកាលយ័ក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៥ខែកក្កដា។

Facebook Comments
Loading...