មេសាសនាម្នាក់ចាប់រំលោភស្រី២០០នាក់ហើយថតវីដេអូទុកគម្រាមទៀត

0
1340

ប្រទេសឥណ្ឌា ៖ តាមកាសែតឥណ្ឌា ថែមស៍បានផ្សាយនៅថ្ងៃទី២៣ខែកក្កដានេះថា ស្ត្រីដែលមានជំ នឿស៊ប់ទៅលើសាសនានិងមនុស្សដែលពួកគេចាត់ទុកជាទីសក្ការៈរបស់ខ្លួននោះច្រើនតែទទួលរង នូវការរំលោភបំពានផ្លូវភេទជារឿយៗ។រឿងហេតុបែបនេះកើតមានច្រើនណាស់នៅក្នុងប្រទេសឥណ្ឌា បើទោះបីជារដ្ឋាភិបាលចាត់វិធានការលប់បំបាត់បែបណាក៏នៅតែកើតមានរាប់រយករណីជារៀង រាល់ឆ្នាំដែរ។

ជាក់ស្តែងថ្មីៗនេះ បុរសដែលជាមេសាសនាម្នាក់ដែលប្រជាជនគោរពនិងជឿជាក់បំផុត មានវ័យ៦០ ឆ្នាំឈ្មោះ Baba Amarpuri ដែលមានរហស្សនាមហៅក្រៅថាBilluត្រូវបានប៉ូលីសចាប់ខ្លួនពីក្នុងទីក្រុងTo hanaក្នុងរដ្ឋ Haryana នៃប្រទេសឥណ្ឌា។បុរសម្នាក់នេះដែលលាក់ខ្លួនពីក្រោមផ្លាកសាសនាមិនត្រឹមតែបានរំលោភស្រ្តីចំនួន២០០នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានថតរូបសកម្មភាភនៃការរួមភេទនោះទុកគម្រាម ហើយប្រើប្រាស់រូបភាពវីដេអូនោះសម្លុតនាងដើម្បីរួមរក្សបន្តទៀតផង។

ក្រោយពេលចាប់ខ្លួន Billu រួចហើយប៉ូលីសបានរកឃើញឃ្លីបវីដេអូចំនួន១២០ឃ្លីប ហើយសុទ្ធតែជា ជនរងគ្រោះដែលមានមុខផ្សេងៗគ្នា។បុរសនេះបានរៀបចំថតជាឃ្លីបវីដេអូដោយបង្កប់កាមេរ៉ាសែល ហ្វូនដោយខ្លួនឯងតែម្តង។

ហេតុការណ៍បែបនេះនៅស្រុកខ្មែរយើងក៏ធ្លាប់កើតមានមិនតិចដែរទេ ដូច្នេះសូមមានការប្រុងប្រ យត្ន័ផងមុនសម្រេចចិត្តធ្វើអ្វីមួយដើម្បីកុំឲ្យថ្លោះធ្លោយអសារឥតការ៕

Facebook Comments
Loading...