ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមគោរទង់ជាតិនៅសាលាបឋម-វិទ្យាល័យសំបួរមាស

0
1498

នៅព្រឹកថ្ងៃទី២៤ខែកក្កដានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមគោរទង់ជាតិនៅសាលាបឋម-វិទ្យាល័យសំបួរមាស សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងជួបសំណេះសំណាលជាលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទូទាំងសាលាបឋម-វិទ្យាល័យសំបួរមាស ដោយបានផ្សព្វផ្សាយបញ្ហាចំនួន២គឺលើបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីបញ្ជៀសនិងកាត់បន្ថយអត្រាអ្នកស្លាប់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានលើកឡើងថា លោកគ្រូ-អ្នកគ្រូគឺជាអ្នកមានគុណរបស់យើងទី២បន្ទាប់ពីអាណាព្យាបាលដោយបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនផ្តល់នូវដំបូន្មានល្អៗ ការអប់រំ ចំណេះវិជ្ជា ស្មារតី ដោយមិនគិតចង់អ្វីតបស្នងមកវិញ ពោលគឺធ្វើយ៉ាងណាឲ្យតែសិស្សានុសិស្សទទួលបានចំណេះដឹងខ្ពង់ខ្ពស់អាចប្រកបមុខរបរចិញ្ជឹម ឬយកទៅអនុវត្តន៍ការងារជាប្រចាំថ្ងៃកាន់តែរីកចម្រើន។ ដូច្នោះក្នុងនាមសិស្សានុសិស្សគួរតែស្តាប់ការអ់រំណែនាំរបស់លោកគ្រូ-អ្នកគ្រូ និងចូលរួមការងាររបស់សង្គមក្នុងពេលធ្វើដំណើរត្រូវតែពាក់មួកសុវត្ថិភាព ចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ កុំប្រើប្រាស់គ្រឿងញៀន កុំសេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់តាមដងផ្លូវ និងលុបបំបាត់អ្នកញៀនសារធាតុញៀនផងដែរ។ ដូច្នោះយើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
#យុវជនគឺជាទំពាំងស្នងឬស្សី និងជាឆ្អឹងខ្នងនៃប្រទេសជាតិ ដើម្បីចូលរួមអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានស្នើដល់លោកគ្រូ-អ្នកគ្រូត្រូវធ្វើការណែនាំលើបញ្ហាអសកម្មដែលកើតមានតាមមូលដ្ឋាន និងធ្វើការលើកឡើងលើបញ្ហាគ្រោះថ្នាក់ នឹងបញ្ហាគ្រឿងញៀនក្នុងពេលគោរពទង់នៅបឋមសិក្សា និងវិទ្យាល័យសំបួរមាស ក្រុងកំពង់ចាម ឯកឧត្តមបានជម្រុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង សង្គមគ្រួសារនឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

Facebook Comments
Loading...