ទូរទស្សន៍អាស៊ីអាគ្នេយ៍ រៀបចំការប្រកួតប្រដាល់បែបម៉ារ៉ាតុងដណ្ដើមប្រាក់លាន

0
871

ភ្នំពេញ:ស្ថាននីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍បានសហការជាមួយស្រាបៀរហ្គេនស្ប៊ើករៀបចំការប្រកួតប្រដាល់ម៉ារ៉ារុងដណ្ដើមប្រាក់លានរវាងអ្នកប្រដាល់កម្ពុជា ជាមួយអ្នកប្រដាល់កម្ពុជា ។

ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី៤សីហាតទៅនៅរៀងរាល់យប់ថ្ងៃសោរ៍ ។ មានអ្នកប្រដាល់កម្ពុជាចំនួន៨រូបចូលរួមក្នុងព្រឹត្តិការណ៍នេះហើយការប្រកួតចែកចេញជា ២ ពូលដែលមួយពូលៗមានអ្នកប្រដាល់ចំនួន៤ រូប ។

ពូលនីមួយប្រកួតជាលក្ខណៈវិលជុំសន្សំពិន្ទុហើយចុងក្រោយលេខ ១ ពូលA ប្រកួតជាមួយលេខ ១ ពូល B ដណ្ដើមជើងឯកប្រាក់លានតែម្ដង ។

លោកញាន សុធីដែលជាអ្នកគ្រប់គរងកម្មវិធីប្រដាល់របស់អាស៊ីអាគ្នេយ៍បាននិយាយថានេះជាការផ្ដល់
ឱកាសដល់អ្នកប្រដាល់ដែលមានវ័យច្រើនៗ និង អ្នកប្រដាល់ដែលកំពុងតែស្រុតចុះដើម្បីមានការងារធ្វើដើម្បីរកកម្រៃចិញ្ចឹមជីវិត ។

អ្នកប្រដាល់ទាំង៨រូបនោះសម្រាប់ពូល A មានហុង ជីវ៉ុងក្លិបមិត្តប៉ូលីស មុត ខ្លឹមខ្មៅក្លិបម្កុដរាជសីហ៍ មាសសុជាតិក្លិបឃ្លាំងមឿងកីឡា និង ហ៊ឹម សារ៉ាន់សមាគមប្រដាល់ក្រសួងការពារជាតិ ។ ចំពោះពូលB មានង៉ែត រដ្ឋា ក្លិបតាព្រហ្មមានជ័យ អ៊ុំ វណ្ណេតក្លិបការិយាល័យទី៥កងទ័ពជើងគោក សេក គឹមរូនក្លិបអង្គរមានជ័យខេត្តសៀមរាប និង ហួន សុខនីមក្លិបមហីទ្ធិរិទ្ធមេសរថ្ងកខេត្តស្វាយរៀង ។

ជើងខ្លាំងទាំង៨រូបនេះនរណាមានសមត្ថភាពក្លាយជាម្ចាស់ប្រាក់លាននេះ ? សូមបញ្ជាក់ថាពួកគេទាំង៨រូប
មានសមត្ថភាពប្រហាក់ប្រហែលគនាទាំងអស់ ។

Facebook Comments
Loading...