ប្រធានាធិបតីដូណាល់ត្រាំព្រមានអ៊ីរ៉ងធ្ងន់ណាស់ តែអ៊ីរ៉ងតបវិញក៏មិនស្រាលដែរ

0
1051

ទីក្រុងវ៉ាស៊ីនតោន ៖ នៅថ្ងៃទី២២ខែកក្កដាលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានធ្វើការព្រមានអ៊ីរ៉ង់ដោយប្រើពា ក្យព្រមានធ្ងន់ៗតែម្តង។លោកត្រាំបាននិយាយថា៖កុំ… កុំប្រើសំដីគម្រាមកំហែងសហរដ្ឋអាមេរិកម្តងទៀតឲ្យសោះ បើមិនអីចឹងទេអ្នកឯងនឹងទទួលរងនូវផលវិបាកដូចដែលអ្នកឯងធ្លាប់បានទទួលនៅក្នុងប្រវត្តិសាស្ត្រកន្លងមកជាមិនខាន។

គាត់បានសរសេរនៅក្នុងទ្វីតធ័ររបស់គាត់ផ្ញើទៅប្រធានាធិបតីអ៊ីរ៉ង់លោក Hassna Rouhani តែម្តង។ លោកត្រាំបានសរសេរទៀតថា ៖ យើងមិនមែនជាប្រទេសមួយដែលសម្រាប់អ្នកឯងប្រើសំដីរំលោភបំពានដោយហឹង្សាឬក៏ការគម្រាមសម្លាប់នោះទេ។សូមប្រយ័ត្នឲ្យមែនទែន។

មេដឹកនាំអ៊ីរ៉ង់បានប្រតិកម្មតបវិញដោយហៅលោកត្រាំថាជាមនុស្សមានបញ្ហាខួរក្បាល ដោយបញ្ជាក់ថា អ្វីដែលលោកត្រាំនិយាយនេះគ្រាន់តែជាការត្រាប់តាមសំដីដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ងធ្លាប់បានព្រ មានលោកខាងលិចនាពេលកន្លងមកថាសូមប្រយ័ត្នឲ្យមែនទែនកុំបំពានមកលើប្រទេសអ៊ី រ៉ង់ឲ្យសោះតែបុណ្ណោះ៕

Facebook Comments
Loading...